ជីវិតកម្សាន្ដ
Mark Prin ទម្លាយរូបភាពអាពាហ៍ពិពាហ៍ ខណៈ ១ខែទៀត ដល់ថ្ងៃពិសេស
កាន់តែកៀកថ្ងៃមង្គលការ Mark Prin និងអនាគតកូនក្រមុំដ៏ស្រស់ស្អាត Kimberly សុទ្ធតែបង្អួតរូបភាពពិសេសៗរៀងៗខ្លួន ដែលកន្លងមកអ្នកទាំងពីរបង្ហាញរូបភាពក្នុងពិធីជប់លៀងលាភាពនៅលីវ ដោយធ្វើឡើងជាមួយមិត្តភ័ក្ដិ មុនការរៀបការជាផ្លូវការនឹងមកដល់។

កាលពីពេលថ្មីៗនេះ កូនកំលោះ Mark Prin ក៏មានក្ដីរំភើបចិត្តមិនចាញ់កូនក្រមុំនោះទេ ខណៈលោកចេញមុខបង្ហោះរូបភាពផ្អែមល្ហែម ទន្ទឹមនឹងការរាប់ថយក្រោយត្រឹមតែ ១ ខែទៀតត្រៀមខ្លួនចាប់ផ្ដើមជីវិតថ្មីដោយរស់នៅជាមួយ Kimberly ស្របពេលពិធីមង្គលការនឹងប្រព្រឹត្តទៅនៅប្រទេសអ៊ីតាលីឯណោះ។
ជាមួយនឹងភាពរ៉ូមែនទិកមួយសន្លឹកដែល Mark Prin ទើបតែបង្ហោះរូបលើ Instagram រួមជាមួយនឹង caption បញ្ជាក់ថា “ខ្ញុំមិនបានគិតបែបនោះទេ។ ពេលវេលានឹងដើរលឿនណាស់ មួយខែទៀត kimmy_kimberley នឹងក្លាយជាដៃគូជីវិតហើយ “។
តាមរយៈរូបភាពមួយសន្លឹកនេះដែរ បានធ្វើឲ្យក្រុមមិត្តភ័ក្តិ និងអ្នកគាំទ្រជាច្រើនសម្រុកចូលទៅចុច Like គ្រប់ៗគ្នា រួមទាំងដៃគូជីវិត Kimberly ផងដែរ ដែលបានបញ្ចេញមតិថា “My love my life” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តាមពិតប៉ុស្តិ៍លេខ ៧ ឲ្យតម្លៃខ្លួន Aum មួយឆ្នាំៗរាប់លានដុល្លារ ទើបនាងមិនដាច់ចិត្តចាកចេញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


