ជីវិតកម្សាន្ដ
ធ្លាយពាក្យចចាមអារ៉ាមថា Zheng Shuang សម្រាលកូនខែក្រោយ រស់នៅអាមេរិកដូចទាសក
កាលពីថ្មីៗនេះ បណ្ដាញសង្គមបានផ្សព្វផ្សាយព័ត៌មានថាតារាសម្ដែងចិន Zheng Shuang នឹងត្រូវសម្រាលកូននៅខែក្រោយ។ មជ្ឈដ្ឋានមួយបានបញ្ជាក់ថា នាងមានផ្ទៃពោះប៉ុន្មានខែចុងក្រោយ ហើយត្រូវជំពាក់បំណុលគេយ៉ាងគឃ្លើន ទើបត្រូវលាក់ខ្លួននៅផ្ទះគូស្នេហ៍។ ដំណឹងមួយនេះ ទទួលបានការចាប់អារម្មណ៍ពីសាធារណជនយ៉ាងច្រើន។
ប៉ុន្មានថ្ងៃមុន តារាសម្ដែងចិនរូនេះត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាជាមួយ Wilson Yip។ គ្រួសារនេះ ធ្លាប់បានក្លែងបន្លំ ៤០ ពាន់លានយ័ន ហើយបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក។ ប៉ុន្តែ យ៉ាងណាកូនប្រុសនៃគ្រួសារនេះបាននិយាយថា ការជ្រៀតជ្រែករបស់ស់តារាស្រី នៅក្នុងគ្រួសាររបស់គាត់ បានធ្វើឲ្យម្តាយរបស់គាត់វេទនាយ៉ាងខ្លាំង។ គាត់ក៏បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលផងដែរ នៅពេលដែលគាត់បានបង្ហើបថា ឪពុករត់មានគូស្នេហ៍១០ នាក់នៅអាមេរិក ហើយ Zheng Shuang គឺគ្រាន់តែជាម្នាក់ក្នុងចំណោមពួកគេ។

ប្រភពមួយបានបន្ថែមទៀតថា កាលដែលនាង Zheng Shuang ក្លាយជាស្រីកំណាន់របស់សេដ្ឋី គឺជាស្ថានភាពបង្ខំ ព្រោះបច្ចុប្បន្ននាងគ្មានប្រាក់ចំណូល ហើយនៅតែមានបំណុលចាស់ជាច្រើនដែលត្រូវសង។ តារាស្រីរូបនេះ ត្រូវរស់នៅក្នុងផ្ទះជាមួយគូស្នេហ៍ជិតដប់នាក់ទៀតរបស់ Wilson Yip។ នាងថែមទាំងត្រូវទៅផ្ទះបាយធ្វើម្ហូប សម្រាប់អ្នករាល់គ្នា ជីវិតរបស់នាងលំបាក ហើយនាងគ្មានពាក្យអ្វីនិយាយនៅក្នុងផ្ទះឡើយ ។
ភ្លាមៗបន្ទាប់ពីពាក្យចចាមអារ៉ាមបានរីករាលដាលយ៉ាងរហ័សតាមប្រព័ន្ធអ៊ីនធឺណិត ការិយាល័យរបស់ Zheng Shuang បាននិយាយឡើងថា៖ «យើងត្រូវតែព្រមានអ្នកគ្រប់គ្នា បើចង់ដឹងការពិត ព័ត៌មានដែលនាងផ្សព្វផ្សាយគឺជាប្រភពដែលអាចទុកចិត្តបានតែមួយគត់។
Zheng Shuang កើតនៅឆ្នាំ ១៩៩១ ល្បីល្បាញដោយសារស្នាដៃល្បីៗជាច្រើនដូចជា Meteor Garden, Love at First Sight។ កេរ្តិ៍ឈ្មោះរបស់នាងបានធ្លាក់ចុះ បន្ទាប់ពីជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពពោះជំនួសក្នុងឆ្នាំ ២០២១។ តារាស្រីរូបនេះត្រូវបានអតីតគូស្នេហ៍ចោទប្រកាន់ថា បានបោះបង់ចោលកូនពីរនាក់ ហើយត្រូវបានលាតត្រដាងពីបទប្រើប្រាស់កិច្ចសន្យាផ្សេងៗដើម្បីគេចពន្ធ។
រដ្ឋបាលរដ្ឋនៃវិទ្យុ ទូរទស្សន៍ និងវិទ្យុផ្សព្វផ្សាយរបស់ប្រទេសចិនបានរិះគន់ការពពោះជំនួស និងការបោះបង់ចោលកុមាររបស់តារាស្រីថា ជាការបំពានលើសីលធម៌សង្គម ច្បាប់ និងទំនៀមទម្លាប់ល្អ និងបាត់បង់សីលធម៌ផ្ទាល់ខ្លួន។ នាងត្រូវបានហាមឃាត់ពីឧស្សាហកម្មកម្សាន្តរបស់ចិន ដោយហាមមិនឲ្យបង្ហាញមុខតាមទូរទស្សន៍ និងគម្រោងកម្សាន្តនានា។ ក្រោយរឿងអាស្រូវតារាស្រីរូបនេះបានផ្លាស់ទៅរស់នៅអាមេរិក ក្នុងពេលដែលលេចឮថាជីវិតនាងនៅអាមរិកពិបាកនិងរស់នៅវេទនាបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វិទ្យាស្ថាន Garo Sero បង្ហាញចំណូលចិត្តពិសេសរបស់ Kim Soo Hyun ចំពោះស្រីៗអាយុក្មេងជាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


