ជីវិតកម្សាន្ដ
ហេតុផលខ្លះៗ ដែលគ្រួសារ ទើបតែរកយុត្តិធម៌ឲ្យ Kim Sae Ron
មហាជននិងអ្នកលេងបណ្ដាញសង្គមជាច្រើន បាននាំគ្នាឆ្ងល់ថា ហេតុអ្វីបានជាគ្រួសាររបស់តារាសម្ដែងស្រី Kim Sae Ron ដែលបានបាត់បង់ជីវិតដោយសារធ្វើអត្តឃាត ទើបតែរកយុត្តិធម៌ឲ្យនាង ខណៈនាងបានលាចាកលោកទៅហើយ ចុះពេលនៅរស់ហេតុអ្វីមិនព្រមរកយុត្តិធម៌។

យោងទៅតាមប្រភពព័ត៌មានជាច្រើន ដែលយើងប្រមូលបាន ការវិនិច្ឆ័យចំពោះ មូលហេតុនៃគ្រួសាររបស់ Kim Sae Ron ទើបតែអាចទម្លាយការពិត និងរកភាពស្អាតស្អំ ស្ដារកិត្តិយសឲ្យតារាស្រីរូបនេះវិញគឺ៖
-គ្រួសារ Kim Sae Ron បានដឹងអំពីទំនាក់ទំនងស្នេហារបស់នាងនិង Kim Soohyun ព្រោះលោកបានសន្យារថា នឹងធ្វើពិធីរៀបការនៅពេលសមស្របណាមួយ។

-ដូចដែលឃើញហើយថា នាងបានព្យាយាមកែខ្លួន ធ្លាក់ខ្លួនធ្វើការតូចតាចជាអ្នកឆុងកាហ្វេ ហើយសងបំណុលដល់ការពិន័យទាំងអស់របស់ក្រុមហ៊ុន ដែលបានចុះកិច្ចកុងត្រា និងសងថ្លៃពិន័យពីតុលាការ។
-មហាជន មិនបានផ្ដល់ឪកាសឲ្យ Sae Ron ម្ដងទៀតនោះទេ គឺនាំគ្នាស្អប់ ជេរប្រទេចនាង សូម្បីតែព័ត៌មានក៏មិនបានចុះអំពីការពិតដែរ គឺសុទ្ធតែពាក្យចចាអារាមមិនពិតទាំងអស់។
-មហាជនកូរ៉េទាំងមូលបានស្អប់ទៅលើនាងយ៉ាងខ្លាំង បើសិនជានាងព្យាយាមនិយាយបកស្រាយ គ្មានសង្ឃឹមថា នឹងមានអ្នកជឿនោះទេ។

-កាន់តែពិបាកទម្លាយការពិតទៅទៀតនោះគឺ ទំនាក់ទំនងជាមួយ Soohyun ដែលជាតារាប្រុសកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រោះតែលោកមិនបានធ្វើខុសច្បាប់អ្វីមួយទៅលើរូបនាងនោះទេ ប៉ុន្ដែគឺជាការជាន់ឈ្លីផ្លូវចិត្ត បើសិនជានាងនិយាយរឿងក្រោយខ្នងដែលកើតឡើងនោះ មានអ្នកណាជឿ?
-នាងក៌ធ្លាប់ទម្លាយរូបភាពថតស្និទស្នាលជាមួយតារាសម្ដែង Soohyun ដែរ ប៉ុន្ដែមហាជនមិនសួរនាំពីទំនាក់ទំនងទេ តែបែរជាជាន់នាងពន្លេច ថានាងចង់តោងតារាប្រុសនេះ ដើម្បីចូលវិស័យសិល្បៈវិញ។

-ការពិតទៅ Kim Sae Ron ក៏បានប្រមូលភស្ដុតាងទាំងអស់ ត្រៀមនឹងបកអាក្រាត Soohyun នៅថ្ងៃណាមួយដែរ ប៉ុន្ដែនាងមិនទាន់រកពេលវេលាគួរសម ណាមួយ នាងក៏បានត្រៀមត្រឡប់ចូលវិស័យភាពយន្ដវិញដូចគ្នា ដូចនេះ នាងមិនចង់បង្ករឿងអាស្រូវធំមួយទៀត ទាំងដែលមិនទាន់បានភាពស្អាតស្អំមកវិញផង។
-តារាសម្ដែង Kim Sae Ron បង្ហាញជិវិតប្រសើរជាងមុនបន្ដិច ដោយសារតែនាងបានថតភាពយន្ដកូរ៉េចប់២រឿង ត្រៀមនឹងចាក់បញ្ចាំងទៅហើយ គ្រួសារនាងគិតថា អ្វីៗជិតល្អប្រសើរសម្រាប់នាងហើយ។
-រឿងក្នុងចិត្ត Sae Ron នៅតែពិបាក ព្រោះតែបំណុលច្រើនខ្លាំងពេក ហើយនាងនៅឈឺចាប់នឹង Soohyun មិនទាន់អាចធ្វើចិត្តបាន ព្រោះតែក្រុមហ៊ុន Gold Medalist ដែលជាក្រុមហ៊ុនរបស់ Soohyun បានប្ដឹងទារសំណង 48ម៉ឺនដុល្លារ ទៅលើ Sae Ron ទាំងដែលពីមុន Soohyun អះអាងថាមិនទាមទារវិញនោះទេ។

-Sae Ron បានព្យាយាមទាក់ទងទៅអតីតមិត្តប្រុសនាងរូបនេះ ដើម្បីអង្វរសុំពន្យារពេលសងបំណុល ហើយនាងសុំសងម្ដងបន្ដិចៗ ព្រោះនាងមិនមានសមត្ថភាពរកលុយទាំងដុំៗសងនោះទេ ប៉ុន្ដែអ្វីដែលនាងទទួលបានគឺ គ្មានការឆ្លើយតប ហើយពាក្យបណ្ដឹងនោះ កាន់តែដាក់សម្ពាធឲ្យនាងខ្លាំងទៅៗ។

-Sae Ron ទទួលយកមិនបានចំពោះ ទង្វើព្រងើយកន្ដើយចំពោះការសុំជំនួយរបស់នាងក្នុងពេលគ្រាអាសន្នពីមិត្តប្រុសដែលធ្លាប់ទាក់ទងរយៈពេល6ឆ្នាំកន្លងមកនេះ ដែលសន្យារថាជាមនុស្សដែលនាងអាចទុកចិត្ត និងរត់រកបាន បែរជាជាន់នាងពន្លេចគ្មានអាណិតអាសូរ។

-នាងអស់ផ្លូវ ក៏សម្រេចចិត្តជ្រើសយកសេចក្ដីស្លាប់នៅក្នុងថ្ងៃកំណើតរបស់ Soohyun ដើម្បីឲ្យលោកនឹកឃើញនាងជានិច្ចឲ្យតែដល់ថ្ងៃនេះ។
-តារាសម្ដែងប្រុស Soohyun គឺជាចំណែកដ៏ធំនៃជីវិតរបស់ Sae Ron ទើបធ្វើឲ្យគ្រួសាររបស់នាងរកយុត្តិធម៌ពីបុរសម្នាក់នេះ។

ទាល់តែមនុស្សស្លាប់ ទើបគ្រប់គ្នាជឿថា នាងពិតជាពិបាកមែន នាងពិតជាត្រូវការជំនួយពិតមែន នាងពិតជាមិនអាចទ្រាំបាន ហើយពេលនោះហើយ ដែលគ្រប់គ្នាដឹងថា នាងត្រឹមតែជាក្មេងស្រីម្នាក់ ដែលមិនសមនឹងទទួលការស្អប់ពីសង្គមមួយនេះ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


