ជីវិតកម្សាន្ដ
អតីតយោធាខ្មែរក្រហម រៀបរាប់ទាំងអួលដើមក ក្នុងកម្មវិធី “មាតុភូមិខ្ញុំ”
សាក្សីរស់ ធ្លាប់ហែលឆ្លងភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជា បានចូលរួមជាមួយកម្មវិធី “មាតុភូមិខ្ញុំ” របស់កម្ពុជាថ្មី រំឮកទៅដល់អតីតកាលដ៏ខ្មៅងងឹតក្នុងសង្គ្រាមប្រល័យពូជសាសន៍ដ៏ជូរចត់ ដើម្បីឲ្យក្មេងជំនាន់ក្រោយកាន់តែយល់ច្បាស់។
មាតុភូមិខ្ញុំ ជាកម្មវិធីរំឮកគុណអតីតយុទ្ធជនបានពលីញើសស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិ ដើម្បីនាំសន្តិភាពជូនពលរដ្ឋខ្មែរមកទល់នឹងបច្ចុប្បន្ន។

ក្នុងជំនួបជាមួយក្រុមការងារ “មាតុភូមិខ្ញុំ” បុរសចំណាស់វ័យជាង ៦០ឆ្នាំ ឈ្មោះ ជន រះ ដែលជាអតីតកងទ័ពខ្មែរក្រហម បានរៀបរាប់ទាំងក្តុកក្តួលពាក់ព័ន្ធអតីតកាលរបស់ខ្លួន ដោយអះអាង ការចូលរួមធ្វើបដិវត្តន៍ជាមួយកងទ័ពខ្មែរក្រហម មិនមែនដើម្បីសម្លាប់រង្គាលដូចអ្វីដែលកើតមានឡើងនោះទេ ចេតនាតែមួយគត់ គឺរំដោះជាតិចេញពីពួកអាណានិគមអាមេរិក និងស្វែងរកសុខសន្តិភាពជូនជាតិ។

ជាមួយទឹកមុខរលីងរលោង សម្លឹងទៅមើលស្នាមរបួសស្ទើរពេញរាងកាយ ជន រះ បង្ហើបថា “បើដឹងថាខ្មែរក្រហមសម្លាប់ពលរដ្ឋស្លូតត្រង់បែបនេះ ខ្ញុំក៏មិនចូលរួមធ្វើបដិវត្តន៍ដែរ”។
ក្រឡេកទៅមើលអតីតខ្មែរក្រហមនៅស្រុកអង្លង់វែង លោក ពៅ សាន ខណៈបច្ចុប្បន្នជាមន្ត្រីអប់រំចូលនិវត្តន៍មួយរូប ដូចជាកំពុងរស់នៅយ៉ាងមានសេចក្តីសុខជាមួយជីវិតសាមញ្ញារបស់ខ្លួន ខណៈត្រឹមផ្ទះឈើប្រក់ក្បឿងមួយខ្នងតូច ហាក់កកក្តៅគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារលោក ដោយថែមទាំងបង្ហើបប្រាប់ថា “បើគ្មានសន្តិភាពទេ ខ្ញុំមិនមានជីវិតដ៏អស្ចារ្យដូចពេលឡើយ”។

លោកថា ជីវិតលោកក្នុងសង្គ្រាមជាច្រើនឆ្នាំ បានជួបរឿងរ៉ាវជូរចត់ជាច្រើនដែលក្មេងៗបច្ចុប្បន្នមិនធ្លាប់ហែលឆ្លង ឬស្ទើរតែមិនជឿអ្វីដែលបានកើតឡើង។
“ចាប់តាំងពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៩០ ជិត១០ឆ្នាំ ខ្ញុំរស់នៅតែក្នុងព្រៃនៅមណ្ឌលគីរី ហូបក្តួច ហូបដំឡូងដើម្បីរស់ មិនធ្លាប់ស្គាល់រសជាតិបាយមួយពេល។” នេះជាសម្តីរបស់ ពៅ សាន អតីតខ្មែរក្រហមវ័យជាង ៦០ឆ្នាំ។ នៅមានរឿងរ៉ាវជាច្រើនទៀត ដែលបានកប់ទុកក្នុងអារម្មណ៍អតីតយុទ្ធជនស្នេហាជាតិកម្ពុជា ដែលទាំងនេះ នឹងបង្ហាញនៅក្នុងកម្មវិធី “មាតុភូមិខ្ញុំ” របស់កម្ពុជាថ្មី នាពេលឆាប់ៗខាងមុខនេះ
លើគេហទំព័រ: កម្ពុជាថ្មី
ផេកហ្វេសបុកផ្លូវការ: Kampucheathmey
ផេកហ្វេសបុក : មាតុភូមិខ្ញុំ
ក៏ដូចជា Channel YouTube របស់គេហទំព័រកម្ពុជាថ្មីតែម្តង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


