ជីវិតកម្សាន្ដ
នាយ តាក់ស៊ី ប្រកាសលក់កម្អួតត្រីបាឡែនទម្ងន់ប្រមាណជាង ២០គីឡូ
មហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍គ្រប់គ្នា ខណ:សុខៗស្រាប់តែតារាកំប្លែងនាយ តាក់ស៊ី បានចេញមកប្រកាសដាក់លក់គឺកម្អួតត្រីបាឡែនដែលលោកអះអាងថាមានទម្ងន់ប្រមាណជាង ២០គីឡូ។

កម្អួតបាឡែន ឬ Ambergris ត្រូវបានគេចាត់ទុកជាវត្ថុចម្លែកបំផុតកើតឡើងដោយធម្មជាតិ ឬត្រូវបានគេហៅថា «មាសអណ្តែតទឹក» ដែលមានតម្លៃខ្ទង់លានដុល្លារ។ ទោះបីយ៉ាងណានៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥នេះ តារាកំប្លែងនាយ តាក់ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថាខ្លួនមានកម្អួតត្រីបាឡែនទម្ងន់ប្រមាណជាង២០គីឡូត្រូវការដាក់លក់។
នាយ តាក់ស៊ី បានបញ្ជាក់ថា “ខ្ញុំបាទនាយ តាក់ស៊ី សូមប្រកាសរកបងប្អូនណាដែលមានតម្រូវការ ចង់បានកម្អួតត្រីបាឡែនខ្ញុំមានប្រហែលជា ២០គីឡូដោយថ្លឹងជញ្ជីងថ្លឹងត្រីបើឯកឧត្តមលោកជំទាវ ឬអ្នកឧកញ៉ា នឹងបងប្អូនដែលមានតម្រូវការចង់ទិញចង់បានបងប្អូនអាចទំនាក់ទំនងតាមលេខទូរសព្ទឬ ក៏ឆាតចូលផេកខ្ញុំបាទនាយ តាក់ស៊ី កំប្លែងបាន”។
ជាមួយគ្នានេះនាយ តាក់ស៊ី បានបង្ហាញឲ្យឃើញផងដែរនូវរូបភាពកម្អួតរបស់ត្រីបាឡែនទម្ងន់ប្រមាណជាង ២០គីឡូដែលខ្លួនបានប្រកាសដាក់លក់ ព្រមជាមួយនឹងការធ្វើពិសោធន៍ខណ:នាយបានបញ្ជាក់បន្ថែមថាកម្អួតត្រីបាឡែននេះទើបតែរកបានកាលពីអំឡុងថ្ងៃទីទី១២ ខែសីហា ឆ្នាំ២០២៥ ថ្មីៗកន្លងទៅនេះ៕ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


