ជីវិតកម្សាន្ដ
សាក្សីរៀបរាប់ពីទិដ្ឋភាពដែលតារាសម្តែង Menglong ធ្លាក់ពីលើអគារ
កាលពីថ្ងៃទី ១១ ខែកញ្ញា ដំណឹងដែលតារាសម្ដែងលោក Menglong Yu បានស្លាប់ដោយសារធ្លាក់ពីលើអគារមួយបានធ្វើឲ្យផ្អើលពេញបណ្តាញសង្គម។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា តារារូបនេះបានរៀបចំពិធីជប់លៀងជាមួយមិត្តភក្តិនៅផ្ទះ។ ក្រោយពីហូបបាយចប់ក៏ត្រឡប់ទៅបន្ទប់ដេកវិញ នៅវេលាម៉ោង២ទៀបភ្លឺថ្ងៃទី១១ កញ្ញា ។

នៅម៉ោងប្រហែល៦ព្រឹកថ្ងៃទី១១ កញ្ញា មិត្តភក្តិរបស់គាត់បានចាកចេញទៅបាត់មិនឃើញតារាប្រុស។ អ្នកជិតខាងម្នាក់ដែលបណ្ដើរឆ្កែដើរកម្សាន្ត ស្រាបតែប្រទះឃើញសាកសពរបស់លោកនៅខាងក្រោម ហើយរាយការណ៍ទៅប៉ូលិសភ្លាមៗ។
យោងតាមព័ត៌មានចុងក្រោយ ផ្ទះល្វែងដែលតារាសម្ដែងរូបនេះបានស្លាប់គឺនៅជាន់ទី៦ ក្នុងតំបន់លំនៅដ្ឋានមួយទីក្រុងប៉េកាំង ប្រទេសចិន។ ប៉ូលិសបានច្រានចោលលទ្ធភាពដែលថា នេះជាករណីព្រហ្មទណ្ឌ ប៉ុន្តែព័ត៌មានលម្អិតកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
ភ្លាមៗ អ្នកយកព័ត៌មានបានចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យស្ថានភាព ហើយបាននិយាយថា ភត្តុតាងដែលបានកើតឡើងត្រូវបានសម្អាតហើយ មិនមានរបងព័ទ្ធជុំវិញនោះទេ។ នៅផ្ទះល្វែងដែលមានហេតុការណ៍ដ៏គួរឲ្យសង្វេគបានកើតឡើងនោះ អេក្រង់បង្អួចបានខូច។ បើតាមអ្នកយកព័ត៌មាន ការបើកកញ្ចក់បង្អួចគឺងាយស្រួលណាស់ ប៉ុន្តែការដកអេក្រង់ចេញគឺពិបាកណាស់។
ស្ត្រីអ្នកជិតខាងម្នាក់ដែលជាសាក្សីបានបង្ហើបថា មិត្តរបស់នាងបានយកឆ្កែទៅដើរលេងនៅម៉ោងប្រហែល ៦ ព្រឹក។ ដោយសារឆ្កែធុំក្លិនឈាម ទើបប្រទះឃើញមនុស្សដេកនៅលើដី។ មិនយូរប៉ុន្មាន មានគេរត់ចុះមកក្រោម ហើយយកខោអាវបិទមុខជនរងគ្រោះ។ ភ្លាមៗនោះសមត្ថកិច្ចបានចុះបិទកន្លែងកើតហេតុ ដើម្បីរង់ចាំសមត្ថកិច្ចមកដល់ ហើយការបិទផ្លូវត្រូវបានលើកឡើងនៅម៉ោង៩ព្រឹក ។

ស្ត្រីរូបនេះបានបន្ថែមថា ដោយសារតែនាងមើលមុខមិនច្បាស់ ទើបនាងមិនដឹងថាជាបុគ្គលល្បីនោះទេ ប៉ុន្តែបន្ទាប់ពីមើលព័ត៌មាន ទើបនាងដឹងថាជា Menglong Yu។
អ្នកសរសេរប្លុក Jiang Xiaoyan គឺជាអ្នកដំបូងគេដែលប្រកាសដំណឹងមរណភាពរបស់ Yu Menglong បាននិយាយថា ប៉ូលិសបានរកឃើញនាឡិកាម៉ាក Rolex ចំនួនពីរដែលជារបស់មិត្តភក្តិនៅក្នុងហោប៉ៅអាវរបស់សព។ ជាមួយគ្នានេះដែរ នៅរសៀលថ្ងៃទី១១ ខែកញ្ញា លោក Jiang Xiaoyan ក៏បានលុបរាល់ការបង្ហោះដែលទាក់ទងនឹង Yu Menglong ដែរ។ កន្លងមកមានពាក្យចចាមអារ៉ាមជាច្រើនថា តារាប្រុសរូបនេះត្រូវជាប់គាំងរយៈពេល៣ឆ្នាំ ដោយសារតែលោកបដិសេធចំពោះច្បាប់ដែលមិនបានសរសេរនៅក្នុង វិស័យកម្សាន្ត។
សូមជម្រាបជូនថា Yu Menglong កើតនៅឆ្នាំ ១៩៨៨ ជាតារាចម្រៀងនិងសម្ដែងចិន។ គាត់បានបញ្ចប់ការសិក្សាពីសាលាសិល្បៈសម្ដែងប៉េកាំងក្នុងឆ្នាំ ២០១០ ហើយបានបង្ហាញខ្លួនជាសាធារណៈជាផ្លូវការនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៣។ ក្នុងឆ្នាំដដែលនោះគាត់បានចូលរួមក្នុងកម្មវិធីស្វែងរកទេពកោសល្យច្រៀង Super Boy ដែលរៀបចំដោយទូរទស្សន៍ Hunan TV ឈ្នះជើងឯកនៅទីក្រុងប៉េកាំង និងជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ ទូទាំងប្រទេស។
តារាសម្តែងរូបនេះត្រូវបានគេស្គាល់ថាជាតួ Jiu Wang Qi Han នៅក្នុងរឿងភាគដ៏ល្បីរបស់ Crown Princess Promotion Record ។ បន្ទាប់មកគាត់បានចូលរួមជាបន្តបន្ទាប់នៅក្នុងស្នាដៃល្បីៗជាច្រើនដូចជា Eternal Love និង Legend of White Snake ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ថានភាពលោក ថាក់ស៊ីន ក្រោយចូលពន្ធនាគារ ក្នុងនាមជាអ្នកទោស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


