ព័ត៌មានអន្ដរជាតិ
FDA ថៃ រកឃើញថ្នាំបំប៉នមួយប្រភេទ បង្កគ្រោះថ្នាក់ដល់ស្លាប់ភ្លាមៗ
យោងតាម thethaiger រដ្ឋបាលចំណីអាហារ និងឱសថក្នុងប្រទេសថៃ (FDA) កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៥ បានចេញផ្សាយលទ្ធផលនៃការពិនិត្យអាហារបំប៉នមួយប្រភេទ វាជាគ្រាប់ថ្នាំគ្រប់គ្រងពិសេសនិងព្យាបាលបញ្ហាងាប់លិង្គ ដែលមានឈ្មោះថា Sildenafil ។

ដ្បិតថាយ៉ាងនេះក្ដី FDA បានចាត់ថ្នាក់ថ្នាំបំប៉នមួយនេះ គឺពុំមានសុវត្ថិភាពឡើយ ពោលគឺអ្នកប្រើប្រាស់អាចជួបប្រទះផលប៉ះពាល់ពីថ្នាំនេះ រួមទាំងការឈឺក្បាល សម្ពាធឈាមទាប ការគាំងបេះដូង ការកើនឡើងសម្ពាធក្នុងសរសៃឈាម ការបាត់បង់ការស្តាប់ និងក្នុងករណីខ្លះរហូតដល់ស្លាប់ភ្លាមៗ។

ការវិភាគលើផលិតផលនេះដោយនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បានបង្ហាញពីវត្តមានរបស់ឱសថ sildenafil ដែលត្រូវបានចាត់ថ្នាក់ជាថ្នាំគ្រប់គ្រងពិសេសមួយ។ ឱសថនេះទៀតសោត ត្រូវបានប្រើដើម្បីព្យាបាលបញ្ហាងាប់លិង្គរបស់បុរស និងតម្រូវឲ្យមានវេជ្ជបញ្ជាត្រឹមត្រូវតែប៉ុណ្ណោះ។
មិនតែប៉ុណ្ណោះ FDAថៃ បានគូសបញ្ចាក់ទៀតថា ប្រភេទថ្នាំបំប៉ននេះវាមានការបំពុលដោយសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព និងគ្មានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ឡើយ។ បច្ចុប្បន្ន FDA និងភ្នាក់ងារពាក់ព័ន្ធកំពុងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនល្មើស ព្រមទាំងដាស់តឿនដល់សាធារណជនឲ្យមានការប្រុងប្រយ័ត្ននៅពេលទិញ ឬប្រើប្រាស់ផលិតផលអាហារមួយនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្សារទំនើបមួយនៅ ថៃ ប្រែជាស្ងាត់ជ្រងំពុំធ្លាប់មាន ខណៈហាងបើកទ្វារ តែគ្មានភ្ញៀវចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


