ព័ត៌មានអន្ដរជាតិ
រកឃើញថ្នាំសម្រកទម្ងន់៣មុខ របស់ DJ វៀតណាម ផ្ទុកសារធាតុហាមឃាត់
តាមការចុះផ្សាយពីសារព័ត៌មាន tintuconline ថ្នាំសម្រកទំងន់របស់ DJ Ngan 98 ចំនួន៣ប្រភេទដែលបានលក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មានដូចជា Super Detox X3, X7 Plus, X1000 ផលិតផលទាំងនេះមានតម្លៃថ្លៃហួសប្រមាណ ប៉ុន្តែមានសារធាតុហាមឃាត់ដែលបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

កាលពីថ្ងៃទី ១៣ ខែតុលា ប៉ូលិសទីក្រុងហូជីមិញបានចាប់ខ្លួន DJ Ngan 98 (ឈ្មោះពិត Vo Thi Ngoc Ngan) ពីបទផលិត និងជួញដូរទំនិញក្លែងក្លាយក្នុងទម្រង់ជាអាហារមុខងារ។ ផលិតផលដែលផលិត និងលក់ដោយរូបនាង ត្រូវបានកំណត់ថាជាផលិតផលក្លែងក្លាយ មិនបំពេញតាមស្តង់ដារគុណភាពដែលបានប្រកាស និងមានសារធាតុហាមឃាត់គ្រោះថ្នាក់ដូចជា sibutramine និង phenolphthalein ។ ទាំងនេះគឺជាសារធាតុសកម្មដែលត្រូវបានហាមប្រាមក្នុងការប្រើប្រាស់ក្នុងអាហារដោយសារតែហានិភ័យដែលអាចបណ្តាលឲ្យមានបញ្ហាសរសៃឈាមបេះដូង សម្ពាធឈាមខ្ពស់ ជំងឺរំលាយអាហារ និងសូម្បីតែជំងឺមហារីក ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។
យោងតាមទីភ្នាក់ងារស៊ើបអង្កេត ចាប់តាំងពីឆ្នាំ ២០២១ មក Ngan 98 បានសហការជាមួយរោងចក្រមួយចំនួននៅទីក្រុងហាណូយ ដើម្បីដំណើរការផលិតផលអាហារក្រោមមុខងារ ការពារសុខភាព និងសម្រកទម្ងន់ ដូចជា Super Detox X3, X7Plus, X1000។ ផលិតផលទាំងនេះត្រូវបានអនុញ្ញាតស្របច្បាប់សម្រាប់ការចរាចរនៅលើក្រដាស។ ទោះជាយ៉ាងណាក៏ដោយ រូបនាងបានទាញយកអត្ថប្រយោជន៍នៃទម្រង់ «អំណោយទានឥតគិតថ្លៃ» ដើម្បីលក់ផលិតផលមួយផ្សេងទៀតដែលមានឈ្មោះថា ថ្នាំគ្រាប់បន្លែ Collagen ។
ផលិតផលនេះមិនមានអាជ្ញាប័ណ្ណ ខ្វះឯកសារប្រកាសគុណភាព ប៉ុន្តែនៅតែវេចខ្ចប់ និងដាក់ស្លាកយីហោដដែលដូចជា X3, X7, X1000 ហើយត្រូវបានផ្សព្វផ្សាយថាមានប្រសិទ្ធភាព ក្នុងការបង្កើនការសម្រកទម្ងន់នៅពេលប្រើជាមួយគ្នា។ជាពិសេស នៅលើការវេចខ្ចប់ បានបញ្ឆោតអតិថិជនដោយលើកទឹកចិត្តឲ្យប្រើក្នុងពេលតែមួយ ដើម្បីសម្រកទម្ងន់លឿន ។
ប្រឈមមុខនឹងការសង្ស័យនេះ នាយកដ្ឋានសុវត្ថិភាពចំណីអាហារទីក្រុងហូជីមិញ បានត្រួតពិនិត្យផលិតផលរបស់ Ngan 98។ យ៉ាងណា ខណៈពេលដែលកំពុងរង់ចាំលទ្ធផលត្រួតពិនិត្យ នាយកដ្ឋានសុវត្ថិភាពចំណីអាហារ បានផ្តល់អនុសាសន៍ថា អ្នកប្រើប្រាស់មិនត្រូវទិញ ឬប្រើប្រាស់ផលិតផល X1000, Super Detox X3 និង X7 Plus ដើម្បីការពារសុខភាពរបស់ពួកគេ និងចៀសវាងហានិភ័យនៃសុវត្ថិភាពចំណីអាហារ។ ករណីនេះសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត និងបំភ្លឺបន្ថែម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ប៉ូលិសវៀតណាម ស៊ើបអង្កេត DJ មួយរូប ក្រោយផ្សាយផលិតផលសម្រកទម្ងន់បំភ្លើសការពិត
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


