Connect with us

ព័ត៌មានអន្ដរជាតិ

មេដោះគ្រាប់បែកនិងជាមេផ្នែកស៊ើបអង្កេតថៃ ត្រូវបាញ់សម្លាប់ក្នុងការប្រយុទ្ធនៅ ភាគខាងត្បូង

បានផុស

នៅ

ស្ថានការណ៍នៅភាគខាងត្បូងប្រទេសថៃឡើងកម្តៅទៀតហើយ ដោយកងកម្លាំងថៃបានផ្ទុះអាវុធជាមួយក្រុមផ្តាច់ខ្លួន បណ្តាលឲ្យមេក្រុមស៊ើបអង្កេតនិងជាមេក្រុមដោះគ្រាប់បែកម្នាក់ផងនោះ ត្រូវបាញ់សម្លាប់។

(រូបថត៖ Amarin TV)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃពុធទី១៥ខែតុលាឆ្នាំ២០២៥, អ្នកស្លាប់មានឈ្មោះ Somsak Naksen គឺជាមេក្រុមដោះគ្រាប់បែកមកពីអង្គភាពល្បាតព្រំដែនលេខ៤៤៤។ មន្ត្រីម្នាក់នេះត្រូវខ្មាន់កាំភ្លើ​ងបាញ់ចំក្បាលស្លាប់ ពេលចុះធ្វើប្រតិបត្តិការក្នុងការប្រយុទ្ធគ្នាជាមួយក្រុមផ្តាច់ខ្លួន នៅក្បែរវិទ្យាស្ថាន​ Attarbiyatul Hadeesah Ponoh ក្នុងភូមិលេខ៤ ឃុំ Bang Kao ស្រុក Sai Buri ខេត្ត Pattani។

ក្រោយការវាយប្រហារនេះ មន្ត្រីថៃបានបើកការស៊ើបអង្កេតរកជនល្មើសជាបន្តទៀត និងថែមទាំងដាក់ពង្រាយកម្លាំងដើម្បីពង្រឹងសន្តិសុខ ហើយបង្កើនការប្រុងប្រយ័ត្នឈានដល់កម្រិតខ្ពស់។

(រូបថត៖ Khaosod)

ប៉ុន្មានខែចុងក្រោយនេះ ស្ថានការណ៍នៅភាគខាងត្បូងប្រទេសថៃ បានឈានដល់កម្រិតគ្រោះថ្នាក់ខ្លាំង ដោយសារតែមានការវាយប្រហារបណ្តាក់គ្នាមិនលស់ថ្ងៃ ដល់ថ្នាក់ថៃត្រូវបង្ខំចិត្តផ្លាស់ប្តូរសមាសភាពមេទ័ព ដើម្បីទប់ទល់នឹងភាពវឹកវរនេះ។

ហេតុការណ៍ធំបំផុតនាពេលចុងក្រោយ គឺកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យទី៥ ដែលជាករណីក្រុមចោរចូលប្លន់ហាងមាស Yaowarat Krungthep ក្នុងផ្សារទំនើប Big C នៅស្រុក Su-ngai Kolok នៃខេត្ត Narathiwat ដោយប្លន់គ្រឿងអលង្ការអស់ជាង ១លានដុល្លារអាមេរិក។

(រូបថត៖ Amarin TV)

សមត្ថកិច្ចបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេគឺជាក្រុមបះបោរ ហើយរត់ចូលប្រទេសម៉ាឡេស៊ី ខណៈពួកគេធ្វើសកម្មភាពនេះដើម្បីយកប្រាក់ទៅផ្គត់ផ្គង់បណ្តាញផ្តាច់ខ្លួនរបស់ពួកគេ។

ដោយសារស្ថានការណ៍រឹតតែធ្ងន់ធ្ងរឡើងៗនេះហើយ អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ Pana Claewplodtook បានប្តូរយុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាពោលគឺលោកបានតែងតាំង Narathip Phoynok ឲ្យទៅដឹកនាំ ភូមិភាគ៤។ បន្ថែមពីលើការតែងតាំងមេទ័ពថ្មីនេះ លោក Pana ក៏ងាកទៅប្រើប្រាស់វិធីសាស្រ្តរបស់មេបញ្ជាការមុនៗផងដែរ តាមរយៈការចល័តកម្លាំងមកពីគ្រប់ភូមិភាគ ដើម្បីពង្រឹងនិងគាំទ្រប្រតិបត្តិការនៅក្នុងខេត្តព្រំដែនភាគខាងត្បូង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សមាជិកព្រឹទ្ធសភាថៃ ទទួលស្គាល់ថា ថៃ វាយប្រហារកម្ពុជាមុន ប្រើទាំង F-16 ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម