ព័ត៌មានអន្ដរជាតិ
UN ជំរុញឲ្យអ៊ីស្រាអែលបើកច្រកឆ្លងកាត់ហ្គាហ្សាបន្ថែមទៀត ដើម្បីទប់ស្កាត់វិបត្តិទុរ្ភិក្ស
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៦ខែតុលា ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Tom Fletcher បានអំពាវនាវឱ្យអ៊ីស្រាអែលអនុញ្ញាត្តឲ្យមានការឆ្លងកាត់បន្ថែមទៀតចូលទៅក្នុងហ្គាហ្សាជាបន្ទាន់ ដើម្បីមានជំនួយហូរចូលគ្រប់គ្រាន់។

លោក Fletcher បាននិយាយថា មានតែឡានដឹកទំនិញតិចគ្រឿងប៉ុណ្ណោះបានចូលទៅក្នុងតំបន់ហ្គាហ្សា ខណៈដែលមនុស្សរាប់ពាន់នាក់ត្រូវការជំនួយជាចាំបាច់ប្រចាំសប្តាហ៍ដើម្បីទប់ស្កាត់គ្រោះទុរ្ភិក្សក្នុងចំណោមអ្នកផ្លាស់ទីលំនៅចំនួន២.២ លាននាក់ឯណោះ។
ស្បៀងអាហារ និងរបស់របរផ្គត់ផ្គង់ជាចាំបាជ់ជាង ១៩ ម៉ឺនតោនកំពុងជាប់គាំងនៅព្រំដែន។ លោក Fletcher បានព្រមានថា ស្ថានភាពកាន់តែអាក្រក់ទៅៗ ខណៈសង្រ្គាមរយៈពេលពីរឆ្នាំរបស់អ៊ីស្រាអែល បានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សា និងសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ៦ ម៉ឺន ៨ពាន់នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗស្ទើរគ្មានសល់។

ទោះបីជាអ៊ីស្រាអែលបានយល់ព្រមអនុញ្ញាត្តឲ្យរថយន្តដឹកទំនិញចំនួន៦០០ គ្រឿងចូលក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្របសម្រួលដោយអាមេរិកបច្ចុប្បន្នក៏ដោយលោក Fletcher បាននិយាយថាចំនួននេះគឺទាបជាងចំនួនដែលត្រូវការ។ លោកបានជំរុញឱ្យមានការចូលដំណើរការដោយគ្មានការរារាំង ជាពិសេសចំពោះអង្គការមនុស្សធម៌ជាង ៥០។
ទន្ទឹមនឹងនេះ ជំនួយមិនទាន់ទៅដល់ទីក្រុង ហ្គាហ្សានៅឡើយទេ ព្រោះកងកម្លាំងអ៊ីស្រាអែលនៅតែបន្តគ្រប់គ្រងតំបន់សំខាន់ៗ ហើយផ្លូវថ្នល់នៅតែត្រូវបានរារាំងដោយកម្ទេចថ្ម។ ថ្វីបើមានបទឈប់បាញ់ក៏ដោយ ក៏ការវាយប្រហាររបស់អ៊ីស្រាអែលបានបន្តកើតមានជាបន្តបន្ទាប់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់ទៀតកាលពីថ្ងៃពុធ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


