ព័ត៌មានអន្ដរជាតិ
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីទៅដល់ប៉េកាំងភ្លាម ស្របពេលជម្លោះនុយក្លេអ៊ែរជាមួយអាមេរិក
ថ្នាក់ដឹកនាំជាន់ខ្ពស់រុស្ស៊ី បានបំពេញទស្សនកិច្ចទីក្រុងប៉េកាំងភ្លាមៗ បន្ទាប់ពីមានការកើនឡើងជម្លោះវោហាស័ព្ទនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកប៉ុន្មានថ្ងៃចុងក្រោយនេះ។ ទោះបីជាយ៉ាងណា ទីក្រុងមូស្គូអះអាងថា ដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Denis Manturov គឺធ្វើឡើងក្នុងបំណងរឹតចំណងពាណិជ្ជកម្ម។

តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS លោក Denis Manturov បានទៅដល់ទីក្រុងប៉េកាំងនៅព្រឹកថ្ងៃសៅរ៍នេះ ដោយគ្រោងជួបប្រជុំទ្វេភាគីជាមួយគណៈកម្មការកិច្ចសហប្រតិបត្តិការរុស្ស៊ី-ចិនលើកទី១២។
គោលបំណងនៃទស្សនកិច្ចនេះគឺដើម្បីរឹងចំណងវិនិយោគ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មកាន់តែស៊ីជម្រៅរវាងរុស្ស៊ី និងចិន ក្នុងវិស័យជាច្រើន រួមមាន វិស័យការពារជាតិ រ៉ែកម្រ ថាមពល និង បច្ចេកវិទ្យាកម្រិតខ្អស់។ តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS អំឡុងពេលទស្សនកិច្ចនេះ មានឯកសារជាច្រើននឹងត្រូវចុះហត្ថលេខាទ្វេភាគី។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជួបពិភាក្សាគ្នាជាលើកដំបូងកាលថ្ងៃទី៣០ខែតុលានៅប្រទេសកូរ៉េខាងត្បូង ហើយភាគីសន្ទនាទាំងពីរត្រូវបានគេមើលឃើញថា បានពិភាក្សាផ្តោតសំខាន់លើការបន្ធូរបន្ថយជម្លោះពាណិជ្ជកម្មរ៉ែកម្រ និងប្រធានបទនៃសង្គ្រាមនៅអ៊ុយក្រែនក៏ភាគីទាំងពីរបានលើកឡើងផងដែរ។
រដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក បានធ្លាក់ចូលទៅក្នុងជម្លោះពាក្យសម្តីជាថ្មីជុំវិញ ការប៉ុនប៉ងសាកល្បងអាវុធនុយក្លេអ៊ែរ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលថ្ងៃទី២៩ខែតុលា បានបញ្ជាឲ្យរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth ចាប់ផ្តើមសាកល្បងតេស្តសមត្ថភាពនុយក្លេអ៊ែរកម្រិតស្មើនិងប្រទេសដែលមាននុយក្លេអ៊ែរបានធ្វើ។
ចាប់តាំងពីរុស្ស៊ីបំផ្ទុះសង្គ្រាមនៅអ៊ុយក្រែនកាលថ្ងៃទី២៤ខែកុម្ភៈ២០២២ ជាញឹកញាប់គេបានដឹងពីការព្រលយពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរពីសំណាក់ភាគីរុស្ស៊ី ប្រឆាំងមហាអំណាចបស្ចឹមប្រទេសទាំងឡាយដែលជួយអ៊ុយក្រែន៕
រ៉ាន់់ រើយ
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


