ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំងរង់ចាំការបញ្ជាក់របស់អាមេរិក លើរឿងតេស្តនុយក្លេអ៊ែររបស់លោកត្រាំ
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីល្ងាចថ្ងៃអង្គារទី៤ខែវិច្ឆិកាថា ប្រទេសរុស្ស៊ីនៅតែរង់ចាំការបំភ្លឺពីទីក្រុងវ៉ាស៊ីនតោន ស្តីពីការអត្ថាធិប្បាយថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីការបន្តការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៍មាន TASS។

លោកត្រាំ បានប្រកាសកាលពីចុងខែតុលាថា លោកបានបញ្ជាឲ្យមានការសាកល្បងនុយក្លេអ៊ែរថ្មីរបស់សហរដ្ឋអាមេរិក ដោយនិយាយថា ប្រទេសនេះមិនត្រូវ«នៅពីក្រោយរុស្ស៊ីនិងចិនទេ»។ លោក Peskov បានឆ្លើយតបថា ទាំងរុស្ស៊ី និងចិនមិនបានធ្វើតេស្តនុយក្លេអ៊ែរណាមួយឡើយ ហើយថា ទីក្រុងមូស្គូមិនប្រាកដថាតើលោកត្រាំមានន័យយ៉ាងណានោះទេ។
លោក Peskov បានប្រាប់ទូរទស្សន៍ RT ដែលត្រូវបានដកស្រង់ដោយ TASS ថា «យើងត្រូវការការបំភ្លឺពីភាគីអាមេរិក ពីព្រោះទាំងរុស្ស៊ី និងចិនមិនបានបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញទេ។ យើងមិនអាចនិយាយបានទេនៅត្រង់ចំណុចនេះថាតើប្រធានាធិបតីអាមេរិកមានអ្វីក្នុងចិត្ត»។
លោកបានបន្ថែមថា រុស្ស៊ី និងចិននៅតែប្តេជ្ញាចិត្ត ចំពោះសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) ដែលហាមឃាត់រាល់ការបំផ្ទុះនុយក្លេអ៊ែរ។
ការអត្ថាធិប្បាយរបស់លោក Peskov ធ្វើតាមការអះអាងម្តងហើយម្តងទៀតរបស់លោកត្រាំ ដែលថា ប្រទេសផ្សេងទៀតកំពុងសាកល្បងអាវុធនុយក្លេអ៊ែរ ដែលជាការអះអាងដែលទីក្រុងមូស្គូបានបដិសេធ។
ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ធ្លាប់បានព្រមានថា បើប្រទេសណាមួយបន្តការសាកល្បងនុយក្លេអ៊ែរ រុស្ស៊ីនឹងឆ្លើយតបដូចគ្នា។ ក្រោយសូវៀត រុស្ស៊ីមិនដែលធ្វើតេស្តនុយក្លេអ៊ែរទេ។ ការសាកល្បងចុងក្រោយរបស់សហភាពសូវៀត បានធ្វើឡើងក្នុងឆ្នាំ១៩៩០។ សហរដ្ឋអាមេរិកបានសាកល្បងចុងក្រោយនៅឆ្នាំ១៩៩២ និងប្រទេសចិននៅឆ្នាំ១៩៩៦។
លោកត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ទីក្រុងវ៉ាស៊ីនតោននឹង«បន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ» ប៉ុន្តែមិនមានភាពច្បាស់លាស់ថាតើនេះសំដៅទៅលើការបំផ្ទុះក្រោមដីដែលត្រូវបានប្រើក្នុងអំឡុងសង្គ្រាមត្រជាក់ឬយ៉ាងណានោះទេ។
ក្រោយមក រដ្ឋមន្ត្រីថាមពលអាមេរិកលោក Chris Wright បាននិយាយថា ការធ្វើតេស្តដែលបានគ្រោងទុក នឹងមិនពាក់ព័ន្ធនឹងការបំផ្ទុះនុយក្លេអ៊ែរទេ ដោយពណ៌នាវាជំនួសវិញថាជា«ការធ្វើតេស្តប្រព័ន្ធ» សំដៅពិនិត្យមើលមុខងារនៃសមាសធាតុអាវុធនុយក្លេអ៊ែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


