ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលរបស់ អានុទីន គ្មានលទ្ធភាពការពារខ្លួនទេ បើសភាបោះឆោ្នតដកសេចក្តីទុកចិត្ត
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ជំហរពីការំលាយសភាមុនកាលកំណត់ដែលបានព្រមព្រៀងជាមួយគណបក្សប្រជាជន ក្នុងករណីដាក់មានការដាក់ញត្តិចោទប្រកាន់និងបោះឆ្នោតដកសេចក្តីទុកចិត្តពីសមាជិកសភានៃគណបក្សផ្សេងនោះ។

ដោយដឹងច្បាស់ថា រដ្ឋាភិបាលរបស់លោកគ្មានលទ្ធភាពការពារខ្លួនពីការបោះឆ្នោតដកសេចក្តីទុកចិត្ត បើសិនជាកើតមានមែននោះ លោក អានុទីន បានរំឭកឡើងវិញនូវកិច្ចព្រមព្រៀងដែលខ្លួនបានធ្វើជាមួយគណបក្សប្រជាជន ដែលជាគណបក្សប្រឆាំងធំបំផុតក្នុងប្រទេសថៃ ដោយមានចេតនាបង្អាក់បំណងរបស់គណបក្សផ្សេងៗជាពិសេសគណបក្សភឿថៃដែលបង្ហាញចេតនាដាក់ញត្តិទៅកាន់សភាដើម្បីជជែកដេញដោល និងបោះឆ្នោតដកសេចក្តីទុកចិត្ត។
លោក អានុទីន បានលើកឡើងថា៖«ខ្ញុំសូមបញ្ជាក់ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីដែលឡើងកាន់អំណាចពីកិច្ចព្រមព្រៀងជាមួយនឹងគណបក្សប្រជាជនថា ខ្ញុំនឹងរំលាយសភាក្នុងរយៈពេល១២០ថ្ងៃ ដែលត្រូវកំណត់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦»។
តាមរយៈសារនោះ លោក អានុទីន បានរំឭកឡើងវិញនូវកិច្ចការសំខាន់ដែលខ្លួនត្រូវអនុវត្ត រួមមាន ១) ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការតាក់តែងច្បាប់រដ្ឋធម្មនុញ្ញថ្មី ២} ធ្វើប្រជាមតិលើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅថ្ងៃនៃការបោះឆ្នោតសកលបន្ទាប់សម្រាប់សមាជិកសភា ៣) ការរំលាយសភាតំណាងរាស្រ្តក្នុងរយៈពេល១២០ថ្ងៃគិតចាប់ពីថ្ងៃប្រកាសគោលនយោបាយ។ និង ៤) គណបក្សប្រជាជនដើរតួជាបក្សប្រឆាំង ពិនិត្យនិងផ្តល់យោបល់ដល់រដ្ឋាភិបាល ជាតួនាទី និងការពិនិត្យដែលខ្ញុំទទួលយក ហើយសុខចិត្តកែតម្រូវ។

សេចក្តីថ្លែងការណ៍របស់លោក អានុទីន បានកើតឡើងចំពេលដែលមានការកើនឡើងយ៉ាងខ្លាំងពីអំពីលទ្ធភាពនៃការប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត ហើយ រដ្ឋាភិបាលរបស់លោក គ្មានលទ្ធភាពតតាំងជាមួយសំឡេងគណបក្សប្រឆាំងដ៏ច្រើននោះទេ។
លោក អានុទីន លើកឡើងថា៖«ខ្ញុំដឹងជានិច្ចថា ខ្ញុំដឹកនាំរដ្ឋាភិបាលភាគតិច។ ដូច្នេះ ប្រសិនបើមានការដាក់ញត្តិចោទប្រកាន់ដកសេចក្តីទុកចិត្ត ត្រូវបានគេដាក់ដើម្បីកេងចំណេញនយោបាយ នោះរដ្ឋាភិបាលគ្មានឱកាសទទួលបានសំឡេងភាគច្រើនឡើយ»។
លោក អានុទីន បន្តថា៖«រដ្ឋាភិបាលនឹងត្រូវគិតគូរពីរបៀបបន្ត ព្រោះនេះមិនមានចែងក្នុងកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជនទេ។ យ៉ាងណាមិញ ប្រសិនបើសំណើនេះត្រូវបានគេដាក់ឲ្យបើកកិច្ចពិភាក្សាដើម្បីស្វែងរកដំណោះស្រាយរួមសម្រាប់បញ្ហាប្រទេសនោះ ខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការសហការ»៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


