ព័ត៌មានអន្ដរជាតិ
វេណេស៊ុយអេឡាខិតខំបង្កើនទំនាក់ទំនងជាមួយ រុស្ស៊ី ខណៈអាមេរិកគំរាមកាន់តែខ្លាំង
ស្របពេលដែលសហរដ្ឋអាមេរិកគំរាមធ្វើប្រតិបត្តិការយោធាលើប្រទេសវេណេស៊ុយអេឡា ដោយយកលេសបង្រ្កាបគ្រឿងញៀន រដ្ឋាភិបាលវេណេស៊ុយអេឡា បានបង្កើនទំនាក់ទំនាក់ជាមួយទីក្រុងមូស្គូ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើវិស័យជាច្រើនរហូតដល់១៨ឯកសារ។

យោងការផ្សាយរបស់ទីភ្នាក់ងារព័ត័មានរុស្ស៊ី TASS ថ្នាក់ដឹកនាំរុស្ស៊ី និងវេណេស៊ុយអេឡា បានចុះហត្ថលេខាលើឯកសារចំនួន១៨ និងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីសម័យប្រជុំលើកទី១៩នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្រិតខ្ពស់ទ្វេភាគី ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី ឈើនីសែនកូន (Dmitry Chernyshenko) និងអនុប្រធានាធិបតីប្រតិបត្តិវេណេស៊ុយអេឡា ដែលស៊ី រ៉ូឌ្រីហ្គែស (Delcy Rodriguez)។
ឯកសារដែលបានចុះហត្ថលេខានោះផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការមួយចំនួន ដូចជា ការរុករករ៉ែ អាតូមសន្តិភាព ការដឹកជញ្ជូន និងការស្រាវជ្រាវរួមគ្នា។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី ឈើនីសែនកូន បានកត់សម្គាល់ថា៖«ភាគីរុស្ស៊ីកោតសរសើរចំពោះលទ្ធផលនៃការងារដែលបានធ្វើ និងកិច្ចព្រមព្រៀងដែលសម្រេចបាន។ យើងបានគូសបញ្ជាក់អំពីផ្លូវឆ្ពោះទៅមុខ និងកំណត់ជំហានបន្ទាប់របស់យើងលើគ្រប់ទិដ្ឋភាពសំខាន់ៗនៃរបៀបវារៈទ្វេភាគី»។
សារព័ត៌មានវេណេស៊ុយអេឡា MAZO DANDO ស្រង់សម្តីអនុប្រធានាធិបតីវេណេស៊ុយអេឡា ផ្សាយថា ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើននោះ នឹងបន្តពង្រឹងសម្រាប់ការអភិវឌ្ឍនៃប្រជាជនទាំងពីរប្រទេស។
តាមការចុះផ្សាយនោះ អនុប្រធានាធិបតីវេណេស៊ុយអេឡាបានលើកឡើងថា៖«យើងគ្មានការសង្ស័យសោះឡើយថា រុស្ស៊ីនិងវេណេស៊ុយអេឡានឹងបន្តប្រយុទ្ធរួមគ្នា និងផ្លូវល្អបំផុតដែលយើងជ្រើសរើសយក គឺកិច្ចសហប្រតិបត្តិការ»។
អនុប្រធានាធិបតីវេណេស៊ុយអេឡា បានលើកឡើងនូវការថ្លែងអំណរគុណដល់ប្រទេសនៅតំបន់អឺរ៉ាស៊ី (អឺរ៉ុបអាស៊ី) ដែលតែងនៅជាមួយប្រទេសវេណេស៊ុយអេឡាក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ។
រដ្ឋាភិបាលរបស់ប្រធានាធិបតី Nicolas Maduro បានរងការដាក់សម្ពាធយ៉ាងខ្លាំងពីរដ្ឋាភិបាលសហរដ្ឋអាមេរិករបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានបញ្ជាឲ្យមានការចល័តកងទ័ព នាវាពិឃាត និងយន្តហោះចម្បាំងទៅកាន់តែកៀកប្រទេសវេណេស៊ុយអេឡា ដោយព្រលយពាក្យថា ប្រតិបត្តិការយោធា នឹងធ្វើឡើង«ឆាប់ៗនេះ»៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


