Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្លាប់​កើនដល់៤៤២នាក់ ដោយសារទឹកជំនន់ និងការបាក់ដីនៅឥណ្ឌូណេស៊ី

បានផុស

នៅ

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីធ្ងន់ធ្ងរកាលពីសប្តាហ៍មុននៅប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់៤៤២នាក់ ខណៈមនុស្សរាប់រយនាក់ទៀតនៅតែបាត់ខ្លួន នៅពេលដែលក្រុមអ្នកជួយសង្គ្រោះកំពុងតស៊ូដើម្បីទៅដល់សហគមន៍ដាច់ស្រយាលនៅលើកោះស៊ូម៉ាត្រា។

ក្រុង Padang ខេត្ត​ស៊ូម៉ាត្រា​ខាង​លិច ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ​២០២៥។ REUTERS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមសារព័ត៍មាន Peninsula អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា​ថា មនុស្ស៤០២​នាក់នៅតែបាត់ខ្លួន ហើយ៦៤៦នាក់បានរងរបួស។ ការចូលទៅកាន់តំបន់ដែលរងការបំផ្លិចបំផ្លាញជាច្រើននៅតែត្រូវបានបិទ ដែលធ្វើ​ឲ្យ​កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការដឹកជញ្ជូនស្បៀងអាហារ ទឹកស្អាត និងសម្ភារៈពេទ្យមានភាពយឺតយ៉ាវ។

មនុស្សរាប់ពាន់នាក់នៅតែជាប់គាំង បន្ទាប់ពីទឹកជំនន់ដែលមិនធ្លាប់មានបានជន់​លិចផ្ទះរហូតដល់ដំបូល ដោយបានផ្លាស់ប្តូរតំបន់លំនៅឋានទៅជាផ្លូវទឹក និងបានបោកបក់​បំផ្លិច​បំផ្លាញ​ទាំង​​ផ្លូវថ្នល់ និងស្ពាន។ ក្រុមមន្ត្រីបានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀតនៅពេលដែលក្រុមការងារព្យាយាមទៅដល់ស្រុកដាច់ស្រយាលដែលត្រូវបានកាត់ផ្តាច់អស់ជាច្រើនថ្ងៃ។

ភ្លៀងបានចាប់​ផ្ដើម​ស្រាកស្រាន្ត​ខ្លះ​ហើយ ប៉ុន្តែស្ថានភាពនៅតែមានគ្រោះថ្នាក់ ដោយក្រុមសង្គ្រោះបន្ទាន់កំពុងប្រណាំងប្រជែងគ្នាដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត និងសាកសព មុនពេលអាកាសធាតុអាក្រក់មកដល់ម្តងទៀត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម