ព័ត៌មានអន្ដរជាតិ
អានុទីន ប្រាប់ថា រូបថតឆ្នាំ២០១៤ជាមួយ Ben Smith ដែលជាមេ Scammer គឺជា«រឿងចៃដន្យ»
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានច្រានចោលការសើរើរូបថតចាស់ ដែលបង្ហាញរូបលោកកំពុងបរិភោគអាហារជាមួយលោក Ben Smith អ្នកហិរញ្ញវត្ថុដែលត្រូវបានចោទប្រកាន់ថាជាមេបោកប្រាស់ឆ្លងដែន(Scammer) ដោយនិយាយថា ការជួបគ្នានេះបានកើតឡើងតាំងតែពីឆ្នាំ២០១៤ ហើយវាជារឿងចៃដន្យសុទ្ធសាធ។

យោងតាមការចុះផ្សាយនាថ្ងៃទី៤ខែធ្នូឆ្នាំ២០២៥របស់ Thai Enquirer លោកអានុទីន បាននិយាយថា រូបថតនេះត្រូវបានថតនៅប្រទេសសិង្ហបុរីភ្លាមៗបន្ទាប់ពីរដ្ឋប្រហារយោធា ក្នុងអំឡុងអាហារពេលល្ងាចជាក្រុមដែលចូលរួមដោយគណៈប្រតិភូរបស់លោកឧត្តមសេនីយ៍ Apirat Kongsompong។ លោកបានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំបានជួបគាត់នៅទីនោះដោយចៃដន្យ។ គ្មានការជាប់ពាក់ព័ន្ធបន្តទៀតទេ»។
លោក Smith ដែលត្រូវបានគេកំណត់អត្តសញ្ញាណក្នុងប្រព័ន្ធផ្សព្វផ្សាយបរទេសថាជាអ្នកហិរញ្ញវត្ថុដើមកំណើតអាហ្វ្រិកខាងត្បូងឈ្មោះ Benjamin Mauerberger ត្រូវបានគេភ្ជាប់ទៅនឹងបណ្ដាញឆបោក និងការលាងលុយកខ្វក់ដ៏ធំដែលកំពុងប្រតិបត្តិការទូទាំងប្រទេសថៃ។ រូបលោកបានប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិដោយការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ថៃ (AMLO) និងការចោទប្រកាន់ពីការជាប់ពាក់ព័ន្ធនឹងបណ្ដាញឆបោកមានតម្លៃរាប់ពាន់លានបាត ដែលជាការចោទប្រកាន់ដែលរូបលោកបានបដិសេធ។ លោក Smith ក៏បានប្តឹងបរិហារកេរ្តិ៍ប្រឆាំងនឹងអ្នកនយោបាយថៃដែលបានចង្អុលមុខលោកផងដែរ។

លោកអានុទីន បានបញ្ជាក់ថា លោកបានដឹងយ៉ាងច្បាស់ពីប្រវត្តិរបស់លោក Smith ហើយបានកត់សម្គាល់ថា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកផ្ទាល់បានច្រានចោលពាក្យសុំសញ្ជាតិថៃរបស់លោក Smith ដែលជាការសម្រេចចិត្តដែលលោកបានបង្ហើបថាអាចរួមចំណែកដល់ការដកលោកចេញពីតំណែងនាគ្រានោះ។ លោកបានបន្ថែមថា គ្មានការចោទប្រកាន់ពីបទឆបោកណាមួយបានកើតឡើងនៅពេលជួបគ្នាក្នុងឆ្នាំ២០១៤ទេ ហើយបានចង្អុលបង្ហាញទៅលើការរឹបអូសទ្រព្យសម្បត្តិដែលធ្វើឡើងក្រោមរដ្ឋាភិបាលរបស់លោកផ្ទាល់ថាជាភស្តុតាងដែលថា លោកគ្មានទំនាក់ទំនងជាមួយលោក Smith នោះឡើយ៕
ប្រែសម្រួល៖ ឈាង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


