ព័ត៌មានអន្ដរជាតិ
អនុទីនរងការបរិហារដែលថា លោកនាំប្រទេសថៃចូលក្នុងផ្លូវគ្រោះថ្នាក់
នយោបាយថៃកាន់តែបែកបាក់កាន់តែខ្លាំង បន្ទាប់ពីនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានប្រកាសបិទផ្លូវចរចាជាមួយកម្ពុជាក្នុងជម្លោះព្រំដែន ដែលយោធាថៃបង្កឡើងកាលពីថ្ងៃទី៧ខែធ្នូ បន្ទាប់ពីការអនុវត្តកិច្ចព្រមព្រៀងជិត២ខែ។

លោក Natthapong Ruengpanyawut មេដឹកនាំគណបក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងដ៏មានប្រជាប្រិយភាព បានព្រមានថា ការបដិសេធរបស់លោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល ក្នុងការបន្តការចរចាសន្តិភាពជាមួយកម្ពុជា គឺជាជំហរដ៏គ្រោះថ្នាក់របស់ប្រទេសថៃ។
ជម្លោះនយោបាយក្នុងប្រទេសថៃ បានធ្វើឲ្យប្រទេសនេះប្តូរនាយករដ្ឋមន្ត្រីរហូតដល់ទៅ៣ក្នុងរយៈពេលមិនដល់៣ឆ្នាំ ហើយ កាន់តែធ្ងន់ធ្ងរបំផុតគឺ ជម្លោះនយោបាយថៃ បានពង្រីកជម្លោះមកកាន់ព្រំដែនកម្ពុជា រហូតដល់បង្កសង្គ្រាមផ្ទុះអាវុធរហូតដល់ទៅពីលើក។
ប្រទេសមហាអំណាច មានសហរដ្ឋអាមេរិក និង ចិន បានចូលរួមអន្តរាគមន៍សម្របសម្រួលបញ្ចប់ជម្លោះ និង បង្កើតឲ្យមានកកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥។
សហរដ្ឋអាមេរិកដែលជាមហាអំណាចផុតលេខក្នុងពិភពលោក និង ជាសម្ព័ន្ធមិត្តយូរឆ្នាំរបស់ថៃ បានចេញមុខសម្របសម្រួលបង្កើតឲ្យមានសន្តិភាព ប៉ុន្តែក្រោយមក នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានបដិសេធមិនទទួលយកការសម្របសម្រួលរបស់សហរដ្ឋអាមេរិក ដែលនឹងធ្វើឲ្យប្រទេសថៃកាន់តែគ្រោះថ្នាក់ទៅបង្កើតសត្រូវជាមួយសហរដ្ឋអាមេរិក។
លោក Natthapong បាននិយាយថា ការពឹងផ្អែករបស់រដ្ឋាភិបាលលើកម្លាំងយោធាតែម្នាក់ឯងមិនអាចដោះស្រាយជម្លោះបានទេ ឥឡូវនេះឈានចូលដល់ថ្ងៃទីបីរបស់ខ្លួនហើយ ដោយមនុស្សជាង១០ម៉ឺននាក់ត្រូវបានជម្លៀសចេញ ហើយសាលារៀន និងមន្ទីរពេទ្យជាច្រើនត្រូវបានបិទ៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


