ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីសូម៉ាលីថ្កោលទោសអ៊ីស្រាអែល ដែលទទួលស្គាល់ Somaliland ជាប្រទេសឯករាជ្យ
ប្រធានាធិបតីសូម៉ាលី លោក Hassan Sheikh Mohamud បានហៅការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការទទួលស្គាល់តំបន់ផ្តាច់ខ្លួន Somaliland ថាជា «ការឈ្លានពានយ៉ាងធ្ងន់ធ្ងរ» លើអធិបតេយ្យភាពជាតិ និងជាការគំរាមកំហែងដល់ស្ថិរភាពពិភពលោក។

យោងតាមសារព័ត៌មាន TRT World ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងសម័យប្រជុំសភាបន្ទាន់មួយ កាលពីថ្ងៃអាទិត្យទី២៨ខែធ្នូឆ្នាំ២០២៥ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសកាលពីថ្ងៃសុក្រថា អ៊ីស្រាអែលគឺជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលទទួលស្គាល់ Somaliland ជាប្រទេសឯករាជ្យ និងមានអធិបតេយ្យភាព។ លោក Mohamud បានសង្កត់ធ្ងន់ថា ទង្វើនេះគឺផ្ទុយនឹងច្បាប់អន្តរជាតិ និងជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សូម៉ាលី។
តំបន់ Somaliland បានប្រកាសឯករាជ្យពីប្រទេសសូម៉ាលីតាំងពីឆ្នាំ១៩៩១ ប៉ុន្តែមិនដែលទទួលបានការទទួលស្គាល់ជាផ្លូវការពីសហគមន៍អន្តរជាតិនោះទេ រហូតមកដល់ពេលនេះ។ ទោះបីជាតំបន់នេះមានរដ្ឋាភិបាល និងប្រព័ន្ធសន្តិសុខផ្ទាល់ខ្លួនក៏ដោយ ក៏រដ្ឋាភិបាលកណ្តាលសូម៉ាលីនៅតែចាត់ទុកតំបន់នោះជាផ្នែកមួយដែលមិនអាចកាត់ថ្លៃបាននៃទឹកដីរបស់ខ្លួន។
ការសម្រេចចិត្តរបស់អ៊ីស្រាអែលបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រទេសតួកគី ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា ដែលបារម្ភថាអាចនឹងបង្កឲ្យមានអស្ថិរភាពកាន់តែខ្លាំងនៅក្នុងតំបន់ Horn of Africa៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


