Connect with us

ព័ត៌មានអន្ដរជាតិ

សមយុទ្ធចិនថ្ងៃទី២ ជុំវិញ តៃវ៉ាន់ ក្ដៅខ្លាំងជាងម្សិលមិញ

បានផុស

នៅ

យោងតាមទីភ្នាក់ងារ CNA នាថ្ងៃអង្គារទី ៣០ ខែធ្នូនេះ ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតជុំវិញតៃវ៉ាន់ដោយផ្ទាល់ ក្នុងគោលបំណងបិទផ្លូវកំពង់ផែសំខាន់ៗរបស់កោះ ខណៈសមយុទ្ធមានឈ្មោះកូដថា «បេសកកម្មយុត្តិធម៌ ២០២៥» ចាប់ផ្តើមកាលពីថ្ងៃចន្ទទី២៩ ដោយទីក្រុងតៃប៉ិរិះគន់ថាជា ការគំរាមកំហែងផ្នែកយោធាពីទីក្រុងប៉េកាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters/Maxim Shemetov)

យ៉ាងណា សមយុទ្ធ​ទាំងនេះ​ហាក់ដូចជា​មានគោលបំណង​ត្រួតពិនិត្យ​ប្រធានាធិបតី​តៃវ៉ាន់ លោក ឡៃ ឈីងតេ ដែល​ប៉េកាំង​ចាត់ទុកជា​អ្នកគាំទ្រ​ឯករាជ្យ និង​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​រដ្ឋបាល​របស់លោក​ក្នុង​ខែ​នេះ​បាន​អនុម័ត​ការនាំចេញ​អាវុធ​ទៅកាន់​តៃវ៉ាន់។

ការបង្ហាញកម្លាំងចុងក្រោយនេះកើតឡើង បន្ទាប់ពីការលក់អាវុធយ៉ាងច្រើនទៅកាន់ទីក្រុងតៃប៉ិ ដោយសហរដ្ឋអាមេរិក អ្នកគាំទ្រសន្តិសុខសំខាន់របស់តៃវ៉ាន់ និងការអត្ថាធិប្បាយពីនាយករដ្ឋមន្ត្រីជប៉ុនថា ការប្រើប្រាស់កម្លាំងប្រឆាំងនឹងតៃវ៉ាន់អាចទាមទារការឆ្លើយតបផ្នែកយោធាពីទីក្រុងតូក្យូ។

ទីក្រុងប៉េកាំងបានព្រមានថា កងកម្លាំងខាងក្រៅដែលបំពាក់អាវុធដល់ទីក្រុងតៃប៉ិនឹងរុញច្រានច្រកសមុទ្រតៃវ៉ាន់ឲ្យធ្លាក់ចូលទៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នៃសង្គ្រាមដែលជិតមកដល់។ ជាពិសេស ការប៉ុនប៉ងណាមួយដើម្បីបញ្ឈប់ការបង្រួបបង្រួមរបស់ចិនជាមួយតៃវ៉ាន់ នឹងបរាជ័យទាំងស្រុង។ ប៉ុន្តែចិនមិនបាននិយាយឲ្យចំឈ្មោះប្រទេសណាមួយឡើយ។

ទីក្រុងប៉េកាំងបាននិយាយនៅក្នុងសមយុទ្ធកាលពីព្រឹកម្សិលមិញថា ខ្លួនកំពុងធ្វើការហ្វឹកហ្វឺនបាញ់គ្រាប់ពិតលើគោលដៅសមុទ្រនៅភាគខាងជើង និងភាគនិរតីនៃកោះតៃវ៉ាន់ ក្នុងសមយុទ្ធទ្រង់ទ្រាយធំដែលពាក់ព័ន្ធនឹងនាវាពិឃាត នាវាចម្បាំង យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក យន្តហោះគ្មានមនុស្សបើក និងបានសាកល្បងសមត្ថភាពប្រតិបត្តិការរួមគ្នារវាងសមុទ្រ និងអាកាស ដើម្បីយកឈ្នះសត្រូវ។

មិនតែប៉ុណ្ណោះ អ្នកនាំពាក្យយោធា លោក Shi Yi បានបញ្ចាក់បន្ថែមទៀតថា ទីក្រុងប៉េកាំងនឹងបញ្ជូនកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស និងកងកម្លាំងរ៉ុក្កែតសម្រាប់សមយុទ្ធសង្គ្រាម ដោយផ្តោតលើ ការល្បាតត្រៀមខ្លួនប្រយុទ្ធតាមសមុទ្រ-អាកាស ការបិទផ្លូវកំពង់ផែ និងតំបន់សំខាន់ៗ ក៏ដូចជាការរារាំងគ្រប់វិមាត្រនៅខាងក្រៅខ្សែសង្វាក់កោះ។

លោកថា សមយុទ្ធនេះគឺជា ការព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងកងកម្លាំងបំបែកខ្លួន ឯករាជ្យតៃវ៉ាន់ និងសកម្មភាពស្របច្បាប់ និងចាំបាច់ដើម្បីការពារអធិបតេយ្យភាព និងឯកភាពជាតិរបស់ចិន ហើយបដិសេធមិនព្រមច្រានចោលការប្រើប្រាស់សកម្មភាពយោធាដើម្បីដណ្តើមយកលទ្ធិប្រជាធិបតេយ្យរបស់កោះនេះដាច់ខាត។

ដោយឡែក អ្នកនាំពាក្យការិយាល័យប្រធានាធិបតី លោកស្រី Karen Kuo បានឆ្លើយតបថា រដ្ឋាភិបាលកោះតៃវ៉ាន់បានថ្កោលទោសចិន ចំពោះការមិនអើពើនឹងបទដ្ឋានអន្តរជាតិ និងប្រើប្រាស់ការគំរាមកំហែងផ្នែកយោធាដើម្បីគំរាមកំហែងដល់ប្រទេសជិតខាង។

ក្រសួងការពារជាតិចេញផ្សាយថា ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ៨៩ គ្រឿងនៅជិតឆ្នេរសមុទ្រ កាលពីថ្ងៃចន្ទ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃចាប់តាំងពីខែតុលា ឆ្នាំ ២០២៤។ ជាងនេះ ពួកគេក៏បានរកឃើញនាវាចម្បាំង និងនាវាឆ្មាំសមុទ្រចំនួន ២៨គ្រឿង។ ដូច្នេះ សមយុទ្ធរបស់គណបក្សកុម្មុយនិស្តកាន់អំណាចចិន សបញ្ជាក់បន្ថែមទៀតអំពីលក្ខណៈរបស់ខ្លួនជាអ្នកឈ្លានពាន ដែលធ្វើឲ្យក្លាយជាអ្នកបំផ្លាញសន្តិភាពដ៏ធំបំផុត»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ចិនបើកសមយុទ្ធជុំវិញតៃវ៉ាន់ និង​ព្រមានប្រឆាំងឯករាជ្យភាព និងការជ្រៀតជ្រែកពីបរទេស
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម