ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី តែងតាំងរដ្ឋមន្ត្រីការពារជាតិដឹកនាំក្រសួងថាមពល ជំនួសជំនិតលាលែងតំណែង
តាមរបាយការណ៍ពី RT កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៦ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសម្រេចតែងតាំងរដ្ឋមន្ត្រីការពារជាតិ គឺលោក Denis Shmigal ឲ្យដឹកនាំក្រសួងថាមពលជំនួសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកដែលចុះចេញពីតំណែងឆ្នាំមុន ដោយបណ្តាលមកពីរឿងអាស្រូវពុករលួយ ក្នុងទំហំទឹកប្រាក់ប្រមាណ១០០លានដុល្លារអាមេរិក។

យ៉ាងណា មុខតំណែងកំពូលនៅក្រសួងថាមពលអ៊ុយក្រែន បានទំនេរចោលចាប់តាំងពីខែវិច្ឆិកា នៅពេលដែលអ្នកចាស់រងការចោទប្រកាន់ក្នុងរឿងអាស្រូវកិបកេងប្រាក់ដ៏សំខាន់មួយ ដែលផ្តោតជុំវិញប្រតិបត្តិករនុយក្លេអ៊ែររដ្ឋ Energoatom។ ស្ថាប័នប្រឆាំងអំពើពុករលួយក្នុងប្រទេស បានបង្ហាញនៅពេលនោះថា ជំនិតលោក ហ្សេលេនស្គី គឺលោក Timur Mindich កំពុងដំណើរការគម្រោងសងប្រាក់ចំនួន១០០លានដុល្លារនៅក្នុងវិស័យថាមពល ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើជំនួយរបស់លោកខាងលិច។
ការស៊ើបអង្កេតនេះបាននាំឲ្យមានការលាលែងពីតំណែងរដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌ លោក German Galushchenko និងរដ្ឋមន្ត្រីថាមពល លោក Svetlana Grinchuk ក៏ដូចជាប្រធានបុគ្គលិករបស់មេដឹកនាំអ៊ុយក្រែន លោក Andrey Yermak និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។
ដោយឡែក រដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែនលោក Denis Shmigal បានចំណាយពេលតិចជាង៦ខែនៅក្នុងតំណែងជាប្រធានក្រសួងការពារជាតិ។ លោកត្រូវគេតែងតាំងកាលពីខែកក្កដាឆ្នាំមុន បន្ទាប់ពីបម្រើការជានាយករដ្ឋមន្ត្រី ចាប់តាំងពីដើមឆ្នាំ ២០២០។ កាលពីសប្តាហ៍មុន លោកហ្សេលេនស្គី បានសរសើរលោក Shmigal ចំពោះលទ្ធផលរឹងមាំ ដែលសម្រេចបាន ខណៈពេលកំពុងដឹកនាំក្រសួងការពារជាតិ។
លោកហ្សេលេនស្គី ក៏បានស្នើឲ្យលោក Mikhail Fedorov ដែលបម្រើការជាឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីនៃការផ្លាស់ប្តូរឌីជីថល មកជំនួសតំណែងរដ្ឋមន្ត្រីការពារជាតិដែរ ហើយតែងតាំងលោក Kirill Budanov ប្រធានចារកម្មយោធាអ៊ុយក្រែន (HUR) ជាប្រធានបុគ្គលិកថ្មីរបស់លោកផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អ៊ីស្រាអែល បញ្ជាយោធាត្រៀមខ្លួនសម្រាប់សង្គ្រាម ចំពេលតវ៉ាពី អ៊ីរ៉ង់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


