ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន ចុះពិនិត្យការសាកល្បងមីស៊ីលលឿនជាងសំឡេង ចំពេលវិបត្តិពិភពលោក
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការសាកល្បងនៃមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ខ្លួនដោយបានគូសបញ្ជាក់ជាថ្មីថា កូរ៉េខាងជើងត្រូវតែពង្រឹងសមត្ថិភាពនុយក្លេអ៊ែររបស់ប្រទេស ចំពេលពិភពលោកមានវិបត្តិភូមិសាស្ត្រនយោបាយកាន់តែអាក្រក់នាពេលនេះ និងព្រឹត្តិការណ៍អន្តរជាតិដ៏ស្មុគស្មាញផ្សេងទៀត។

យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមកូរ៉េ (KCNA) បានបញ្ជាក់អំពីសមយុទ្ធនៅថ្ងៃចន្ទនេះ មួយថ្ងៃបន្ទាប់ពី ប្រទេសជិតខាងរបស់កូរ៉េខាងជើង បាននិយាយថា ខ្លួនចាប់បានការបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់។
ការសាកល្បងមីស៊ីលនេះ បានកើតឡើងប៉ុន្មានម៉ោងមុនពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេយ៉ុង (Lee Jae Myung) ចាកចេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនសម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតី លោក ស៊ី ជីនពីង (Xi Jinping)។
សារព័ត៌មាន KCNA បាននិយាយថាសមយុទ្ធកាលពីថ្ងៃអាទិត្យ ដែលពាក់ព័ន្ធនឹងប្រព័ន្ធអាវុធលឿនជាងសំឡេង គឺសំដៅលើការពិនិត្យ និងការត្រៀមខ្លួន ដើម្បីពង្រឹងជំនាញប្រតិបត្តិការកម្លាំងកាំជ្រួចមីស៊ីលរបស់កងទ័ព និងវាយតម្លៃសមត្ថភាពប្រតិបត្តិការនានាក្នុងការរារាំងសង្គ្រាមមិនឱ្យកើតឡើងលើប្រទេសខ្លួន។
លោក គីម បាននិយាយថា៖«តាមរយៈការធ្វើសមយុទ្ធនៅថ្ងៃនេះ យើងអាចបញ្ជាក់បានថា វាគឺជាកិច្ចការបច្ចេកវិទ្យាដ៏សំខាន់បំផុត សម្រាប់ការពារជាតិដែលត្រូវតែអនុវត្ត។ យើងត្រូវតែបន្តធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយយោធា ជាពិសេសប្រព័ន្ធអាវុធទំនើបដែលអាចវាយលុកបានខ្លាំង និងឆ្ងាយ»។
សារព័ត៌មាន KCNA បានឱ្យដឹងថា កាំជ្រួចមីស៊ីលនេះអាចវាយប្រហារគោលដៅចម្ងាយប្រហែល ១ ០០០ គីឡូម៉ែត្រ លើសមុទ្រភាគខាងកើតនៃប្រទេសកូរ៉េខាងជើង។
លោក គីម បានបន្ថែមថា៖ «វាជាយុទ្ធសាស្ត្រដ៏សំខាន់បំផុតក្នុងការការពារ ពង្រីកសក្តានុពលនុយក្លេអ៊ែរ ដែលអាចទុកចិត្តបាន ដោយសារតែវិបត្តិភូមិសាស្ត្រនយោបាយនាពេលថ្មីៗនេះ និងភាពតានតឹងនៅបណ្តាប្រទេសផ្សេងៗ»។
គួរឱ្យដឹងផងដែរថា ការបាញ់មីស៊ីលនេះបានធ្វើឡើងតាមសេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ចំពេលមានការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសវេណេស៊ុយអេឡា និងការចាប់ពង្រត់ប្រធានាធិបតីវេណេស៊ុយអេឡាលោក ម៉ាឌូរ៉ូ [Nicolas Maduro]៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


