ព័ត៌មានអន្ដរជាតិ
អាមេរិកប្រាប់មូលហេតុ ដែលខ្លួនចង់បានកោះ Greenland
«ភាពទន់ខ្សោយ» របស់ប្រទេសប៉ែកអឺរ៉ុបបណ្តាលឱ្យសហរដ្ឋអាមេរិកមានចិត្តចង់គ្រប់គ្រងលើកោះ Greenland សម្រាប់ស្ថិរភាពពិភពលោក។ នេះបើតាមរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent ដែលបានថ្លែងកាលពីថ្ងៃអាទិត្យ ថា ទោះបីជាសមាជិកសភាមួយចំនួនបានព្រមានចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ដើម្បីទទួលបានទឹកដីនៅតំបន់អាកទិកដែលកាន់កាប់ដោយប្រទេសដាណឺម៉ាកក៏ដោយ។

ថ្លែងក្នុងកម្មវិធីជួបជាមួយអ្នកសារព័ត៌មាន របស់ NBC លោក Bessent បាននិយាយថា៖ «ការកាន់កាប់កោះ Greenland គឺមានសារៈសំខាន់ណាស់ ក្នុងការប្រកួតកូនអុកភូមិសាស្ត្រនយោបាយជាមួយរុស្ស៊ី និងចិន»។
លោកបានធ្វើការកត់សម្គាល់មុនមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាអនុវត្តពន្ធលើសមាជិកសហភាពអឺរ៉ុបប្រឆាំងនឹងការទិញយកកោះនេះ រួមទាំងប្រទេសដាណឺម៉ាក ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់ទីក្រុងវ៉ាស៊ីនតោនក៏ដោយ។
លោក បានបន្ត៖«សហរដ្ឋអាមេរិកគឺជាប្រទេសខ្លាំងបំផុតនៅលើពិភពលោក ចំណែកបណ្តាប្រទេសអឺរ៉ុបគ្រាន់តែជាប្រទេសទន់ខ្សោយប៉ុណ្ណោះ។ ភាពខ្លាំងគឺនៅខាងអាមេរិក»។
តែយ៉ាងណា នៅពេលដែលមានភាពតានតឹងជាមួយសហភាពអឺរ៉ុបបានកើនឡើងកាលពីថ្ងៃអាទិត្យ លោក Bessent បាននិយាយថា៖«ខ្ញុំជឿថាមេដឹកនាំអឺរ៉ុបនឹងមកគាំទ្រគំនិតរបស់សហរដ្ឋអាមេរិកនៃការគ្រប់គ្រងលើកោះ Greenland នៅថ្ងៃណាមួយ ហើយខ្ញុំជឿថា ប្រជាជនអឺរ៉ុបនឹងយល់ថា ការធ្វើបែបនេះ គឺល្អបំផុតសម្រាប់ Greenland ខ្លួនឯង ល្អបំផុតសម្រាប់ប្រទេសអឺរ៉ុប និងសម្រាប់សហរដ្ឋអាមេរិកផងដែរ»។
បើតាមរ៉យទ័រ ប្រធានរតនាគារសហរដ្ឋអាមេរិកបានលើកឡើងថា ថ្មីៗនេះលោកមិនទាន់បានពិភាក្សាជាមួយលោក ត្រាំ នៅឡើយ ថានៅតែពិចារណាលើការប្រើប្រាស់អំណាចដោយបង្ខំណាមួយ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការប្រើប្រាស់កម្លាំងក្នុងការដណ្តើមយកកោះ Greenland ដែរឬយ៉ាងណា។
ទោះបីជាយ៉ាងណាក៏ដោយ សមាជិកព្រឹទ្ធសភា លោក Rand Paul មកពីគណបក្សសាធារណរដ្ឋនៃរដ្ឋ Kentucky របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានឆ្លើយតបថា៖ «ប៉ុន្តែការធ្វើបែបនេះ វានឹងក្លាយជារឿងគួរឱ្យអស់សំណើចណាស់ ពីព្រោះគ្មានភាពបង្ខំបន្ទាន់ណាមួយលើកោះ Greenland ឡើយ»។
លោកបន្តថា៖«គំនិតរបស់លេខាធិការរតនាគារ គឺដើម្បីការពារដោយអំណាចបន្ទាន់ណាមួយ! ប៉ុន្តែឥឡូវនេះយើងកំពុងប្រកាសអាសន្នដើម្បីការពារភាពអាសន្នឬ?»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


