ព័ត៌មានអន្ដរជាតិ
ខេត្តថៃចំនួន៦ ជាប់ព្រំដែនកម្ពុជា ត្រូវគ្របដណ្តប់ដោយខ្យល់ពុល កម្រិតគ្រោះថ្នាក់
កាលពីថ្ងៃអាទិត្យទី១៨ខែមករាឆ្នាំ២០២៦ ប្រទេសថៃ បានបញ្ជាក់ពីការវាយប្រហារដោយខ្យល់ពុល ពោលគឺកំហាប់ភាគល្អិត PM2.5 បានគ្របដណ្តប់ខេត្តចំនួន៣៨ ក្នុងនោះមាន៦ខេត្តស្ថិតនៅជាប់ព្រំដែនកម្ពុជា។

តាមការផ្សាយរបស់ Bangkok Post ដែលដកស្រង់ទិន្នន័យពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានថៃ ហៅកាត់ GISTDA, ក្នុងចំណោមខេត្តទាំង៣៨នោះ គឺ Maha Sarakham ជាខេត្តដែល PM2.5 ឡើងដល់កម្រិតគ្រោះថ្នាក់ខ្លាំង (ពណ៌ក្រហម) ដោយឈានដល់ ៧៥.៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។
ចំណែកខ្យល់ពុលនៅខេត្តទាំង៣៧ទៀត បានឈានដល់កម្រិតពណ៌ទឹកក្រូច ដែលលក៏គ្រោះថ្នាក់ដល់សុខភាពដែរ ដោយ PM2.5 មានចន្លោះពី៣៧.៦ ដល់ ៧៥.៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។
ក្នុងនោះខេត្តថៃស្ថិតនៅជាប់ព្រំដែនកម្ពុជា ដែលត្រូវគ្របដណ្តប់ដោយខ្យល់ពុលមានដូចជា៖ Buri Ram, Surin, Si Sa Ket, Sa Kaeo, Ubon Ratchathani និង Chanthaburi។
សូមជម្រាបថា មួយឆ្នាំៗ ប្រជាជនថៃរាប់លាននាក់ កើតជំងឺដោយសារខ្យល់ពុល ខណៈយោងតាមទិន្នន័យក្នុងឆ្នាំ២០២៥ ប្រជាជនថៃរហូតដល់ទៅជាង ១០លាននាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារតែឥទ្ធិពល PM2.5។
ក្នុងចំណោមមនុស្សទាំងជាង១០លាននាក់នោះ ភាគច្រើនមានបញ្ហាផ្លូវដង្ហើម ដូចជាជំងឺហឺតនិងជំងឺស្ទះសួតរ៉ាំរ៉ៃ ហើយអ្នកខ្លះមានឡើងកន្ទួលលើស្បែកនិង បញ្ហាភ្នែក។ ក្នុងករណីធ្ងន់ធ្ងរបំផុត អ្នកជំងឺផ្លូវដង្ហើមខ្លះ ត្រូវការជំនួយពីម៉ាស៊ីនដកដង្ហើមជាចាំបាច់ដើម្បីរស់ ហើយខ្លះឈានដល់ការជំងឺមហារីកសួតតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


