ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន ដកតំណែងឧបនាយករដ្ឋមន្ត្រីម្នាក់នៅនឹងកន្លែងតែម្តង ពេលចុះពិនិត្យរោងចក្រ ព្រោះធ្វើការយឺតយ៉ាវ
ក្នុងអំឡុងពេលចុះទៅពិនិត្យរោងចក្រមេកានិច Ryongsong នៅក្បែរទីក្រុងព្យុងយ៉ាង មេដឹកនាំកូរ៉េខាងជើង ខកចិត្តយ៉ាងខ្លាំងពេលឃើញដំណើរការមិនដូចអ្វីដែលលោកចង់បាន ហើយថែមទាំងដកតំណែងឧបនាយករដ្ឋមន្ត្រីម្នាក់ ភ្លាមៗនៅនឹងកន្លែងនោះតែម្តង។

តាមការផ្សាយរបស់ KCNA នៅថ្ងៃអង្គារទី២០ខែមករាឆ្នាំ២០២៦ លោកគីម បានសម្រេចដកតំណែងលោក Yang Sung-ho ដោយបន្ទោសឧបនាយករដ្ឋមន្ត្រីរូបនេះថា ធ្វេសប្រហែសនិងមិនយកចិត្តទុកដាក់ ក្នុងការអនុវត្តគម្រោងធ្វើទំនើបកម្មរោងចក្រ ដែលបណ្តាលឲ្យដំណើរការទាំងមូលមានភាពយឺតយ៉ាវនិងជាប់គាំង។
លោក គីម បានប្រើពាក្យធ្ងន់ៗថា ការតែងតាំងមន្ត្រីបែបនេះ ប្រៀបដូចជាយកសត្វពពែមកអូសរទេះគោអ៊ីចឹង ដែលជាកំហុសក្នុងការជ្រើសរើសកម្មាភិបាល។

ស្របពេលជាមួយគ្នានោះ មេដឹកនាំកូរ៉េខាងជើងបានព្រមានថា អ្នករៀបចំគោលនយោបាយសេដ្ឋកិច្ចដែលមានរបៀបធ្វើការបែបនេះ នឹងមិនអាចដឹកនាំកំណែទម្រង់ឧស្សាហកម្មជាតិបានឡើយ។
សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ថ្នាក់ដឹកនាំកូរ៉េខាងជើងបានចុះទៅពិនិត្យរោងចក្រជាច្រើន និងបានចូលរួមក្នុងការសាកល្បងអាវុធ មុនពេលឈានដល់មហាសន្និបាតលើកទី៩ នៃគណបក្សពលករ ដែលត្រូវបានគេរំពឹងថានឹងត្រូវកោះប្រជុំក្នុងពេលឆាប់ៗនេះ ដើម្បីកំណត់គោលដៅគោលនយោបាយសំខាន់ៗសម្រាប់ប្រទេសជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


