ព័ត៌មានអន្ដរជាតិ
ថ្នាក់ដឹកនាំអឺរ៉ុបបញ្ជាក់ជំហរនៅជាមួយ អាជ្ញាធរGreenland និងដាណឺម៉ាក
លោកស្រី Kaja Kallas អនុប្រធានគណៈកម្មការសហភាពអឺរ៉ុប បានជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដាណឺម៉ាក លោក Troels Lund Poulsen និង រដ្ឋមន្ត្រីក្រសួងការបរទេសនៃកោះ Greenland លោកស្រី Vivian Motzfeldt ដើម្បីពិភាក្សាគ្នាអំពីបេសកកម្មរបស់អង្គការណាតូនៅលើកោះ Greenland និងតំបន់អាក់ទិក។ បើតាមការបង្ហោះពីបណ្តាញសង្គមរបស់ លោក ស្រី នៅថ្ងៃអង្គារ៍នេះ។

លោកស្រី Kaja Kallas ថ្លែងថា៖«សន្តិសុខតំបន់អាក់ទិកគឺជាផលប្រយោជន៍រួមគ្នានៃ«អន្តរអាត្លង់ទិក» ហើយយើងអាចពិភាក្សាជាមួយសម្ព័ន្ធមិត្តអាមេរិកបាន។ ប៉ុន្តែចំពោះការគំរាមកំហែងលើពន្ធ មិនមែនជាវិធីដោះស្រាយរឿងនេះទេ។ ចំណែកអធិបតេយ្យភាពមិនមែនសម្រាប់ការធ្វើពាណិជ្ជកម្មឡើយ»។
លោកស្រី Kaja Kallas បានថ្លែងថា យើងមិនមានចំណាប់អារម្មណ៍ក្នុងការជ្រើសរើសការប្រកួតនោះទេ ប៉ុន្តែយើងនឹងកាន់ជំហររបស់យើង។
លោកស្រីសង្កត់ធ្ងន់ថា៖ «ចំណែកអឺរ៉ុបក៏មានរបស់ប្រើប្រាស់ សម្រាប់ការពារផលប្រយោជន៍របស់ខ្លួនដែរ»។

ចំណែក លោក Poulsen បានកត់សម្គាល់នូវដំណោះស្រាយមួយចំនួន បន្ទាប់ពីកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte និងរដ្ឋមន្ត្រីការបរទេស Greenlandic លោកស្រី Vivian Motzfeldt នៅទីក្រុងប្រ៊ុចសែល។
លោក Poulsen បាននិយាយថា៖ «យើងបានស្នើរឿងនេះរួចហើយ។ អគ្គលេខាធិការអង្គការណាតូក៏បានកត់សម្គាល់ផងដែរអំពីរឿងនេះ ហើយខ្ញុំជឿថាឥឡូវនេះយើងអាចបង្កើតក្របខ័ណ្ឌសម្រាប់ដំណោះស្រាយរួមមួយ ដែលអាចសម្រេចបាន។ ជាងនេះទៅទៀត វាក៏ស្របនឹងអ្វីដែលយើងបានពិភាក្សាជាមួយនឹងរដ្ឋាភិបាល Greenland ផងដែរ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


