កុមារកាន់តែច្រើនបានឆ្លងកូវីដ នេះជារោគសញ្ញាដែលត្រូវប្រយ័ត្នចំពោះក្មេង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

កុមារកាន់តែច្រើនបានឆ្លងកូវីដ នេះជារោគសញ្ញាដែលត្រូវប្រយ័ត្នចំពោះក្មេង

បានផុស

នៅ

យោងតាមទិន្នន័យនាពេលកន្លងមក កុមារមិនត្រូវបានរាប់បញ្ចូលទៅក្នុងក្រុមប្រឈមហានិភ័យខ្ពស់បណ្ដាលមកពីវីរុសកូវីដ-១៩ទេ។ គេឃើញករណីឆ្លងរោគលើក្មេងៗមានចំនួនតិចតួច ​ទើបឪពុកម្ដាយមិនសូវជាបាម្ភចំពោះកូនៗប៉ុន្មានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Children's Coronavirus Symptoms Tend to Be Mild, Except for Infants

ទោះជាយ៉ាងណា ក្នុងពេលថ្មីៗនេះ តួលេខអ្នកជំងឺកូវីដក្នុងចំណោមក្មេងតូច នៅក្នុងប្រទេសឥណ្ឌាមានការកើនឡើង ជាហេតុគួរយកចិត្តទុកដាក់ខ្ពស់ចំពោះកូនតូច។ ក្នុងនោះកុមារកម្ពុជាក៏ត្រូវបានតេស្តវិជ្ជមានកូវីដជាច្រើននាក់ផងដែរ។

ថ្វីត្បិតមិនទាន់មានទិន្នន័យច្បាស់លាស់ដែលបង្ហាញចំនួនកុមារកាន់តែច្រើនកំពុងឆ្លងវីរុសកូវីដ-១៩នៅទូទាំងពិភពលោកក៏ដោយ តែគ្រូពេទ្យជំនាញនិយាយថា ករណីថ្មីចំពោះក្មេងបានកើនឡើងតួលេខខ្ពស់ជាងមុន ហើយ ៩៥% នៃអ្នកជំងឺវ័យក្មេងទំនងជាមានរោគសញ្ញាស្រាល​ពិបាកកំណត់ថាមានផ្ទុកវីរុស។

Yes, kids can get COVID-19 – 3 pediatricians explain what's known about  coronavirus and children

ស្របពេលគ្នាដែរ គ្រូពេទ្យកុមារ ៣ នាក់ក្នុងចំណោម ៤ នាក់ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន ET Now របស់អង់គ្លេសប្រចាំនៅឥណ្ឌាថា បច្ចុប្បន្នពួកគេរកឃើញកុមារជាច្រើននាក់មានជំងឺ Cov-19 បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ដោយឡែក ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តឥណ្ឌាឬ ICMR និយាយថា ទោះមិនមានភ័ស្តុតាងណាមួយដែលបង្ហាញថា យុវជនឬក្មេងមានហានិភ័យខ្ពស់ក៏ដោយ តែត្រូវប្រយ័ត្នចំពោះពួកគេសម្រាប់តាមដានរោគសញ្ញានៃជំងឺ ដើម្បីជួយសង្រ្គោះទាន់ពេលវេលា។

វេជ្ជបណ្ឌិត Anupam Sibal នៃមន្ទីរពេទ្យ Apollo មានប្រសាសន៍ថា ក្មេងៗឆ្លងកូវីដ-១៩អាចបង្ហាញអា​ការដូចជា រាគ ក្អក ផ្ដាសាយ និងគ្រុនក្តៅ។

Outcome of Covid-19 or Abnormal Immune Response, Kawasaki Disease-like  Symptoms in Kids Worry Docs

បន្ថែមពីលើនោះ វេជ្ជបណ្ឌិត Tushar Maniar នៃមន្ទីរពេទ្យ Nanavati ប្រទេសឥណ្ឌា និយាយថា ក្មេងអាយុក្រោម ១០ ឆ្នាំនឹងបង្ហាញរោគសញ្ញាកូវីដដូចខាងលើ។ រីឯក្មេងអាយុលើស ១០ ឆ្នាំជាធម្មតាបង្ហាញសញ្ញា គ្រុនក្តៅរយៈពេល ២ ទៅ ៣ ថ្ងៃ ។

ក្រៅពីនោះ ក្នុងចំណោមរោគសញ្ញាដែលគ្រូពេទ្យដាក់ចេញផ្សេងទៀតរួមមាន៖ កម្ដៅលើសពី ៣៩ អង្សារ ដកដង្ហើមញាប់ នោមតិចជាង ៦ ដងក្នុងមួយថ្ងៃ ញ៉ាំអាហារតិច កន្ទួល ក្អកញឹក ឆាប់ខឹង និងឈឺក្បាល។

Experts examine less invasive Covid-19 testing for children

វេជ្ជបណ្ឌិតក៏ជំរុញឱ្យកុមារធ្វើតេស្តភ្លាមៗ ប្រសិនបើសមាជិកគ្រួសារមានផ្ទុកកូវីដ-១៩ ក្នុងនោះកុំរង់ចាំរហូតទាល់តែមានរោគសញ្ញាលេចឡើង​ទើបធ្វើតេស្ត ព្រោះថាកុមារ ៩៨% អាចវិជ្ជមានកូវីដរួចទៅហើយក្រោយ ៣៦ ម៉ោងបន្ទាប់សមាជិកក្នុងផ្ទះ ដោយពួកគេបង្ហាញតែអាការ គ្រុនក្តៅកម្រិតស្រាល និងហៀរសំបោរប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ timesnownews

ចុចអាន៖ ការសិក្សាមួយរកឃើញថា​អ្នកមាន​វីរុសកូវីដមិនអាច​ចម្លងទៅអ្នកផ្សេង​ក្រោយ​ឆ្លង​១១ថ្ងៃ

ចុចអាន៖ ប្រយ័ត្ន!​ ក្មេងៗអាយុ៨ខែដល់១៤ឆ្នាំ ងាយឆ្លងវីរុសបំប្លែងខ្លួនបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩២ ម៉ោង មុន

ស្លុតចិត្ត ! បុរសម្នាក់ស្លាប់ ដោយ​​ជំងឺកូវីដ១៩ ខណៈភរិយាមានផ្ទៃពោះ៦ ខែ និងកូនតូចៗពីរនាក់ទៀតសុទ្ធតែឆ្លងកូវីដ១៩​

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​អំពាវនាវ​ដល់​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ហានិភ័យ​នានា​បង្កឡើង​ដោយ​គ្រោះធម្មជាតិ

នយោបាយ៥ ម៉ោង មុន

គ​.​ជ​.​ប នឹង​យក​មេរៀន និង​បទពិសោធន៍ ពី​វេទិកា​អន្តរជាតិ នាទី​ក្រុង​សេ​អ៊ូ​ល សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ

ព័ត៌មានខ្លីៗ៦ ម៉ោង មុន

ភរិយាឧកញ៉ា ឌួង ងៀប ទទូចសុំយុត្តិធម៌ សម្រាប់ខ្លួនឯង និងកូនប្រុស ព្រះតេគុណ ឌួង ឆាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

ការរៀបចំ​បាវ​ខ្សាច់​ការពារ​ច្រាំងទន្លេ​បាក់​ស្រុត​នៅ​ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស​សម្រេចបាន​៣៥​ភាគរយ​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services