ព័ត៌មានអន្ដរជាតិ
លោករូតេ ប្រកាសថា ណាតូនឹងបញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាព
ក្នុងសុន្ទរកថាទៅកាន់រដ្ឋសភាអ៊ុយក្រែនកាលពីថ្ងៃអង្គារទី៣ខែកុម្ភៈឆ្នាំ២០២៦ ប្រមុខអង្គការណាតូ ម៉ាក រូតេ បានឲ្យដឹងថា សមាជិកមួយចំនួនរបស់សម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកមួយនេះ បានឯកភាពបញ្ជូនទ័ពទៅអ៊ុយក្រែន ដើរតួជាកងរក្សាសន្តិភាព ក្រោយទីក្រុងមូស្គូនិងកៀវ សម្រេចបានកិច្ចព្រមព្រៀងសន្តិភាព។

យោងតាមសារព័ត៌មាន RT ដែលដកស្រង់សម្តីលោករូតេ, សម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនបានប្រកាសថា ពួកគេនឹងបញ្ជូនទ័ពទៅអ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច។ កងទ័ពនៅលើដី យន្តហោះនៅលើអាកាស និងនាវានៅលើសមុទ្រខ្មៅ ដោយមានសហរដ្ឋអាមេរិក ដើរតួជាខ្នងបង្អែក។
លោករូតេបន្តថា ក្នុងពេលជាមួយគ្នានេះ ណាតូកំពុងជួយជ្រោមជ្រែង បំពាក់គ្រឿងយុទ្ធោបករណ៍ និងបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ព្រមទាំងបញ្ជូនគ្រឿងយុទ្ធោបករណ៍សំខាន់ៗរបស់អាមេរិកដែលមានតម្លៃរាប់ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបញ្ជាក់ឡើយថាតើ ប្រទេសជាសមាជិកណាខ្លះដែលឯកភាពបញ្ជូនកងទ័ពទៅអ៊ុយក្រែន និងសមាជិកណាខ្លះ ដែលបដិសេធ។

ច្បាស់ណាស់ ទីក្រុងមូស្គូនឹងក្តៅស្លឹកត្រចៀកមិនខាន បើណាតូបញ្ជូនទ័ពទៅអ៊ុយក្រែន ហើយវិមានក្រឹមឡាំងតែងគំរាមម្តងហើយម្តងទៀតអំពីមហន្តរាយ។
កាលពីឆ្នាំមុន អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Dmitry Medvedev ព្រមានថា សង្គ្រាមធំនឹងផ្ទុះឡើង បើណាតូ ហ៊ានដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែនពិតមែន។
លោកបោះសម្តីថា៖ «នាយករដ្ឋមន្ត្រីអង់គ្លេសនិងប្រធានាធិបតីបារាំង ពិតជាឆោតល្ងង់។ ពួកគេចង់បញ្ជូនទ័ពនិងជំនួយយោធាទៅឲ្យរដ្ឋណាស៊ីសម័យទំនើបនៅទីក្រុងកៀវ។ នោះមានន័យថា សង្គ្រាមជាមួយណាតូនឹងផ្ទុះឡើង»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


