ព័ត៌មានអន្ដរជាតិ
ចំណុចខ្លះៗ ដែលគេហ៊ានថា សង្គ្រាមលោកលើកទី៣ បានកើតឡើងហើយ
ស្ថានការណ៍ដ៏តានតឹងលើពិភពលោកដែលអាចឈានឆ្ពោះទៅកាន់សង្គ្រាមលោកលើកទី៣ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិលើកឡើងជាបន្តបន្ទាប់ ប៉ុន្តែអតីតមេទ័ពអ៊ុយក្រែនដ៏អង់អាចនិងបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំចក្រភពអង់គ្លេស បានលើកឡើងពីចំណុចមួយចំនួនដែលគាត់ជឿថា តាមពិតសង្គ្រាមលោកលើកទី៣ បានកើតឡើងហើយ។

ក្នុងពិធីប្រគល់ពានរង្វាន់ Pravda កាលពីចុងសប្តាហ៍ លោក Valeriy Zaluzhny ដែលវាយទប់កងកម្លាំងលោកពូទីន បម្រុងសម្រុកចូលទីក្រុងកៀវ នៅពេលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើងដំបូង បានលើកឡើងថា តាមពិតសង្គ្រាមលោករវាងបស្ចិមប្រទេសនិងរុស្ស៊ី បានផ្ទុះឡើងរួចទៅហើយ។
យោងតាមបុរសវ័យ៥១ឆ្នាំរូបនេះ, ការដែលលោកហ៊ានអះអាងថា សង្គ្រាមលោកលើកទី៣បានកើតឡើងហើយនោះព្រោះថា អ៊ុយក្រែន មិនមែនប្រឈមមុខតែជាមួយរុស្ស៊ីទេ ពោលគឺមានកូរ៉េខាងជើងទៀត។ មិនត្រឹមប៉ុណ្ណឹង សូម្បីអ៊ីរ៉ង់ ក៏ចូលដៃជួយរុស្ស៊ីដែរ ជាពិសេសតាមរយៈការផ្តល់យន្តហោះគ្មានមនុស្សបើក Shahed សម្លាប់ប្រជាជនអ៊ុយក្រែនស្លូតត្រង់។

លោកបន្តថា មីស៊ីលផលិតដោយកូរ៉េខាងជើងក៏ហោះចូលទឹកដីអ៊ុយក្រែន បូករួមជាមួយកងទ័ពលោកគីម ជុងអ៊ុនប្រហែល១០ ០០០នាក់ មកជួយប្រយុទ្ធលោក ពូទីន ទៀត។ លើសពីនេះ អ៊ុយក្រែន ក៏បានរកឃើញបំណែកសព្វាវុធរបស់ចិន នៅលើទឹកដីខ្លួនផងដែរ។
ការលើកឡើងរបស់អ៊ុយក្រែននេះ គឺជួនគ្នាជាមួយនឹងការអះអាងរបស់អ្នកជំនាញអន្តរជាតិមួយចំនួនដែលនិយាយថា ពិតណាស់! សង្គ្រាមលោកលើកទី៣ កំពុងកើតឡើងមែន ព្រោះថា ក្រៅពីសម្ព័ន្ធមិត្តរុស្ស៊ីមកជួយកងកម្លាំងរបស់លោកពូទីនហើយនោះ ឯនៅខាងអ៊ុយក្រែន ឯណោះក៏មានខ្នងបង្អែកលោកខាងលិច ជួយឥតឈប់ដូចគ្នា។ និយាយរួមទៅ វាបានក្លាយជាសង្គ្រាមពហុភាគីហើយ។

ជាក់ស្តែងនាពេលថ្មីៗនេះ លោកខាងលិចថែមទាំងបើកភ្លើងខៀវ ឲ្យអ៊ុយក្រែន ប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន បាញ់ចូលទឹករុស្ស៊ីទៀតផង ដែលធ្វើឲ្យលោកពូទីន ក្តៅស្លឹកត្រចៀក ហើយសងសឹកមកវិញដោយការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik យ៉ាងកក្រើកក្នុងទឹកដីអ៊ុយក្រែន។
ក្រោយមកទៀត ទីក្រុងមូស្គូ បានព្រមានបាញ់កម្ទេចទីតាំងយោធានៃប្រទេសទាំងឡាយណាដែលជួយអ៊ុយក្រែនថែមទៀត។
ដូច្នេះតើអ្នកគិតថា សង្គ្រាមលោកលើកទី៣ បានកើតឡើងហើយឬនៅ?
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ព្រមានថា ពិភពលោក កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកសង្គ្រាមលោកលើកទី៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


