ព័ត៌មានអន្ដរជាតិ
អាមេរិកជំរុញឲ្យមានកិច្ចព្រមព្រៀងគ្រប់គ្រងនុយក្លេអ៊ែរថ្មី ជាមួយរុស្ស៊ី និងចិន
បន្ទាប់ពីកិច្ចព្រមព្រៀង New START បានផុតកំណត់កាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៦ សហរដ្ឋអាមេរិកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងនៅទីក្រុងហ្សឺណែវ ដើម្បីបង្កើតកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មីមួយឲ្យកាន់តែទូលំទូលាយ។

តាមការផ្សាយរបស់រ៉យទ័រ ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Christopher Yeaw កាលពីថ្ងៃចន្ទទី២៣ខែកុម្ភៈ បានជួបពិភាក្សាជាមួយប្រតិភូរុស្ស៊ី ហើយគ្រោងនឹងជួបជាមួយមន្ត្រីចិននៅថ្ងៃអង្គារនេះ។ គោលដៅរបស់អាមេរិកគឺចង់ឲ្យមានកិច្ចព្រមព្រៀងពហុភាគីដែលរួមបញ្ចូលទាំងប្រទេសចិនផងដែរ ខណៈដែលក្រុងវ៉ាស៊ីនតោនយល់ថា ចិនកំពុងពង្រីកឃ្លាំងអាវុធរបស់ខ្លួនយ៉ាងលឿន និងខ្វះតម្លាភាព។
ការចរចានេះកំពុងស្ថិតក្នុងស្ថានភាពតានតឹង។ នៅទីក្រុងហ្សឺណែវ អាមេរិកបានបញ្ចេញព័ត៌មានសម្ងាត់អំពីការសាកល្បងនុយក្លេអ៊ែរក្រោមដីរបស់ចិនកាលពីឆ្នាំ២០២០ ដើម្បីដាក់សម្ពាធឲ្យទីក្រុងប៉េកាំងបង្ហាញតម្លាភាព។ ឯកអគ្គរដ្ឋទូតចិន លោក Shen Jian បានទាត់ចោលការចោទប្រកាន់នេះ និងបដិសេធចូលរួមក្នុងការចរចាត្រីភាគី ដោយអះអាងថា ឃ្លាំងអាវុធរបស់ចិននៅមានកម្រិតតិចតួចបើធៀបនឹងអាមេរិក ឬរុស្ស៊ី។ ទន្ទឹមនឹងនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទើបតែបានប្រកាសថា ការអភិវឌ្ឍកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ីគឺជាអាទិភាពខ្ពស់បំផុត ដែលធ្វើឲ្យផ្លូវឈានទៅរកកិច្ចព្រមព្រៀងថ្មីកាន់តែស្មុគស្មាញ។
ទោះបីជាមានភាពរកាំរកូសក៏ដោយ ក្រសួងការបរទេសអាមេរិកនៅតែមានសុទិដ្ឋិនិយមក្នុងការពង្រីកការពិភាក្សាទៅកាន់សមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (P5) រួមទាំងអង់គ្លេស និងបារាំងផងដែរ។ ខណៈបច្ចុប្បន្នគ្មានកិច្ចព្រមព្រៀងណាមួយសម្រាប់កម្រិតអាវុធមហាប្រល័យលោកជាលើកដំបូងក្នុងរយៈពេលរាប់ទសវត្សរ៍ ក្រុងវ៉ាស៊ីនតោននៅតែយល់ឃើញថា កិច្ចព្រមព្រៀងទំនើបថ្មីមួយគឺចាំបាច់ណាស់ ដើម្បីបង្ការកុំឲ្យមានការប្រកួតប្រជែងសព្វាវុធសកលជាថ្មីម្តងទៀត៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


