ព័ត៌មានអន្ដរជាតិ
លោកត្រាំ និងលោកហ្សេលេនស្គី ពិភាក្សាគ្នាតាមទូរសព្ទមុនកិច្ចចរចាសន្តិភាពនៅហ្សឺណែវ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានពិភាក្សាគ្នាតាមទូរសព្ទកាលពីថ្ងៃទី២៥ខែកុម្ភៈ ដែលជាការត្រៀមលក្ខណៈសម្រាប់ជំនួបដ៏សំខាន់នៅទីក្រុងហ្សឺណែវ នាថ្ងៃទី២៦ខែកុម្ភៈនេះ។

យោងតាមសារព័ត៌មាន RFE ការពិភាក្សានេះផ្តោតលើ«កញ្ចប់ថវិកាសុភមង្គល» សម្រាប់ការស្តារសេដ្ឋកិច្ចអ៊ុយក្រែន និងលទ្ធភាពនៃជំនួបកំពូលត្រីភាគីជាមួយរុស្ស៊ីនៅខែមីនាខាងមុខ។ លោកហ្សេលេនស្គី បានលើកឡើងថា ជំនួបផ្ទាល់រវាងមេដឹកនាំ គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្គ្រាម ហើយលោកត្រាំ បានបង្ហាញការគាំទ្រចំពោះជំហានការទូតមួយនេះ។
ទោះជាមានកិច្ចប្រឹងប្រែងផ្នែកការទូតក៏ដោយ ក៏ភាគីទាំងពីរនៅតែមានគម្លាតខ្លាំងលើបញ្ហាបូរណភាពទឹកដី។ អ៊ុយក្រែនទាមទារឲ្យមានការធានាសន្តិសុខយ៉ាងរឹងមាំពីលោកខាងលិច ខណៈដែលវិមានក្រឹមឡាំងនៅតែបន្តទាមទារទឹកដីបន្ថែមក្នុងតំបន់ Donetsk។ ស្របពេលជាមួយគ្នានេះ សមាជិកសភាអាមេរិកមកពីបក្សសាធារណរដ្ឋ រួមទាំងលោក Lindsey Graham បានជំរុញឲ្យរដ្ឋបាលលោកត្រាំ ផ្តល់មីស៊ីល Tomahawk ទៅឲ្យអ៊ុយក្រែន ដើម្បីបង្កើនសម្ពាធយោធាលើរុស្ស៊ីឲ្យព្រមចូលតុចរចា។
នៅពេលសង្គ្រាមឈានចូលដល់ឆ្នាំទី៥ ដំណោះស្រាយច្បាស់លាស់មួយនៅតែពិបាកនឹងសម្រេចបាន។ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន និងសកម្មជននៅទីក្រុងវ៉ាស៊ីនតោន បានព្រមានថា ការទូតត្រូវតែដើរទន្ទឹមនឹង «សម្ពាធខ្លាំង» និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទើបអាចផ្លាស់ប្តូរការគិតរបស់រុស្ស៊ីបាន។ ជោគជ័យនៃកិច្ចប្រឹងប្រែងការទូតនាពេលនេះ គឺអាស្រ័យទាំងស្រុងលើលទ្ធផលនៃកិច្ចចរចានៅហ្សឺណែវរវាងបេសកជនអាមេរិក និងមន្ត្រីអ៊ុយក្រែន ដើម្បីកំណត់ថា តើជំនួបកំពូលជាមួយលោកពូទីន អាចកើតឡើងបានដែរឬយ៉ាងណា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


