Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយរកឃើញអត្ថប្រយោជន៍មានលើសហានិភ័យ អាមេរិក បន្តប្រើវ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson

បានផុស

នៅ

អាជ្ញាធរសុខាភិបាលអាមេរិក និយាយថា ពួកគេនឹងដកការបញ្ឈប់ការចាក់វ៉ាក់សាំងតែមួយដូស Johnson & Johnson ។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) និងរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានធ្វើការប្រកាសកាលពីថ្ងៃសុក្របន្តការចាក់វ៉ាក់សាំង Johnson & Johnson បន្ទាប់ពីមានការត្រួតពិនិត្យសុវត្ថិភាពដោយគណៈកម្មាធិការជំនាញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាក់ថ្នាំបង្ការដែលផលិតដោយសហរដ្ឋអាមេរិកមួយនេះ ត្រូវបានបញ្ឈប់កាលពីថ្ងៃទី ១៣ ខែមេសា បន្ទាប់ពីមានរបាយការណ៍អំពីករណីកំណកឈាមមិនធម្មតា ក្នុងចំណោមមនុស្សមួយចំនួនតូច ដែលបានទទួលការចាក់វ៉ាក់សាំងនេះ ។

ទន្ទឹមនោះ សមាជិកនៃគណៈកម្មាធិការជំនាញ CDC នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្របាននិយាយថា មានករណីកំណកឈាមចំនួន ១៥ ប៉ុណ្ណោះត្រូវបានគេរាយការណ៍ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងចំនួន ៧.៩៨ លាននាក់ ។

បន្ថែមពីនេះ គណៈកម្មាធិការដែលបានបញ្ចប់ការប្រើប្រាស់វ៉ាក់សាំងនេះ គួរតែត្រូវបានបន្តឡើងវិញនៅសហរដ្ឋអាមេរិក ដោយលើកលែងតែអ្នកដែលគេព្រមានអំពីករណីដ៏កម្រនៃកំណកឈាមធ្ងន់ធ្ងរ ។

ស្របពេលជាមួយគ្នានេះ សេចក្តីថ្លែងការណ៍រួមរបស់ CDC និង FDA បាននិយាយថា អត្ថប្រយោជន៍នៃវ៉ាក់សាំងនេះគឺមានច្រើនជាងហានិភ័យនៃផលប៉ះពាល់ ខណៈអ្នកផ្តល់សេវាថែទាំសុខភាពដែលកំពុងចាក់វ៉ាក់សាំង គួរតែពិនិត្យឡើងវិញនូវសន្លឹកចុះបញ្ជីចាក់វ៉ាក់សាំងដើម្បីគ្របដណ្តប់លើហានិភ័យ ។

ចំណែកលោក Rochelle Walensky នាយក CDC ដែលជម្រុញឲ្យប្រជាជនទាំងអស់ទទួលការចាក់វ៉ាក់សាំង បាននិយាយថា ការចាក់វ៉ាក់សាំងអាចការពារពួកគេពីការឆ្លងជំងឺ ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ ជាដើម ។

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនវ៉ាក់សាំង Johnson & Johnson បាននិយាយថា “យើងនឹងសហការជាមួយអាជ្ញាធរសុខាភិបាលនៅជុំវិញពិភពលោក ដើម្បីអប់រំអ្នកជំនាញថែទាំសុខភាព និងសាធារណជន ដើម្បីធានាថា ករណីកំណកឈាមដ៏កម្រនេះ អាចត្រូវបានកំណត់ឲ្យបានឆាប់ និងត្រូវបានព្យាបាលប្រកបដោយប្រសិទ្ធភាព” ។

ក្រុមហ៊ុនបាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចាក់តែមួយដូស ដែលងាយស្រួលក្នុងការដឹកជញ្ជូន និងការពារប្រឆាំងជាមួយនឹងវ៉ារ្យ៉ង់ជាច្រើន អាចជួយការពារសុខភាព និងសុវត្ថិភាពរបស់មនុស្សគ្រប់ទីកន្លែង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ដំណឹងល្អ! វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson មានគុណប្រយោជន៍លើសហានិភ័យប៉ះពាល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម