ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson មានគុណប្រយោជន៍លើសហានិភ័យប៉ះពាល់
និយ័តករឱសថរបស់សហភាពអឺរ៉ុប (EU) បានសន្និដ្ឋានថា ករណីកំណកឈាមដែលមានផ្លាកែតឈាមទាបនៃវ៉ាក់សាំង Johnson & Johnson គួរតែត្រូវបានចុះបញ្ជីថាជា “ផលប៉ះពាល់ដ៏កម្របំផុត” ក្នុងព័ត៌មានផលិតផលរបស់ខ្លួន ។
មនុស្សជាង ៧ លាននាក់បានទទួលវ៉ាក់សាំង Johnson & Johnson នៅសហរដ្ឋអាមេរិក ហើយមានករណីកំណកឈាមចំនួន ៨ នៅក្នុងខួរក្បាល និងផ្នែកផ្សេងទៀតនៃរាងកាយត្រូវបានគេរាយការណ៍រាប់បញ្ចូលទាំងករណីស្លាប់មួយផងដែរ ។

ទន្ទឹមនោះទីភ្នាក់ងារឱសថអឺរ៉ុប (EMA) ដែលចេញផ្សាយលទ្ធផលនៃការសិក្សារបស់ខ្លួនកាលពីថ្ងៃអង្គារបានឲ្យដឹងថា ករណីកកឈាមមិនធម្មតានេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងកម្រិតទាបនៃផ្លាកែតឈាម ហើយករណីនេះគឺស្រដៀងនឹងករណីដែលបានកើតឡើងជាមួយនឹងវ៉ាក់សាំង AstraZeneca ។
EMA និយាយថា ករណីទាំង ៨ បានកើតឡើងចំពោះមនុស្សដែលមានអាយុក្រោម ៦០ ឆ្នាំក្នុងរយៈពេល ៣ សប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំងដែលភាគច្រើនកើតលើស្ត្រី ប៉ុន្តែកត្តាហានិភ័យជាក់លាក់មិនត្រូវបានបញ្ជាក់នោះទេ ។

EMA និយាយទៀតថា ការពន្យល់មួយដែលអាចជឿទុកចិត្តបានចំពោះរោគសញ្ញានេះគឺជាការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ។
ទោះយ៉ាងណាទីភ្នាក់ងារនេះនិយាយថា គុណប្រយោជន៍ជារួមចំពោះវ៉ាក់សាំង Johnson & Johnson ក្នុងការការពារជំងឺកូវីដ ១៩ គឺមានលើសហានិភ័យនៃផលប៉ះពាល់ ។
វាក៏អំពាវនាវឲ្យសាធារណជនស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើពួកគេមានរោគសញ្ញាដូចជា ដង្ហើមខ្លី ឈឺទ្រូង និងហើមជើង ក្នុងរយៈពេល ៣ សប្តាហ៍ បន្ទាប់ពីចាក់វ៉ាក់សាំងរួច ។

បន្ទាប់ពីការប្រកាសរបស់ EMA ក្រុមហ៊ុនវ៉ាក់សាំង Johnson & Johnson បានចេញសេចក្តីថ្លែងការណ៍មួយដោយជូនដំណឹងដល់អ្នកជំនាញផ្នែកសុខភាពចំពោះសញ្ញា និងរោគសញ្ញានៃការកកឈាមដែលមានផ្លាកែតឈាមទាបដែលជាព្រឹត្តិការណ៍មិនល្អដ៏កម្រ ។
ក្រុមហ៊ុនបាននិយាយថា “សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនដែលប្រើប្រាស់ផលិតផលរបស់យើងគឺជាអាទិភាពទីមួយរបស់យើង ។ យើងជឿជាក់យ៉ាងមុតមាំចំពោះអត្ថប្រយោជន៍វិជ្ជមាននៃវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចាក់តែមួយដូសរបស់យើង ក៏ដូចជាការដឹកជញ្ជូនបានយ៉ាងងាយស្រួល ហើយថា យើងប្តេជ្ញាទទួលបាននូវសមធម៌ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលមានតម្លៃសមរម្យដល់សាធារណជន” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប្រទេសមួយនៅអឺរ៉ុបត្រៀមចាក់វ៉ាក់សាំងតែមួយដូស Johnson & Johnson ដល់ប្រជាជនអាយុ ៧០ ទៅ ៧៩ ឆ្នាំ
ចុចអាន ៖ ដំណឹងល្អ! វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson មានសុវត្ថិភាពលើមនុស្សអាយុលើស ១៨ ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


