ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ទន់ភ្លន់ជាមួយជប៉ុន ដោយបើកឱ្យនាវាជប៉ុនគ្រប់ប្រភេទឆ្លងកាត់ច្រក Hormuz
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានឱ្យដឹងថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុញ្ញាតឱ្យនាវាគ្រប់ប្រភេទរបស់ជប៉ុនអាចបើកឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងសកល។
សារព័ត៌មានជប៉ុន Kyodo បានផ្សាយថា លោក Araqchi បានប្រាប់ទីភ្នាក់ងារសារព័ត៌មានជប៉ុនក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា៖«ទីក្រុងតេហេរ៉ង់បានចាប់ផ្តើមការចរចាជាមួយទីក្រុងតូក្យូ និងជាមួយរដ្ឋមន្ត្រីការបរទេស លោក Toshimitsu Motegi ពីការបើកច្រកសមុទ្រនេះសម្រាប់ជប៉ុនផងដែរ»។

ទោះបីបែបណា ក្រសួងការបរទេស និងពាណិជ្ជកម្ម រួមទាំងការិយាល័យនាយករដ្ឋមន្ត្រី មិនបានលើកទូរស័ព្ទពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃសៅរ៍ ទី២១ ខែមីនា ដើម្បីស្នើសុំការអត្ថាធិប្បាយលើបញ្ហានៅឡើយទេ។
លោក Araqchi ប្រាប់សារព័ត៌មាន Kyodo ថា៖«ជាការពិតណាស់! អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់នាវាជប៉ុនក្នុងការឆ្លងកាត់ តាមរយៈច្រកសមុទ្រ Hormuz ប្រសិនបើជប៉ុនស្វែងរកការបើកច្រកនេះឡើងវិញ»។
ប្រទេសជប៉ុន បាននាំចូលប្រេងនិងឧស្ម័នរាវជាង៩០ភាគរយ តាមរយៈច្រកសមុទ្រនេះ។ ការកើនឡើងនៃតម្លៃប្រេងសកលបានកើតឡើង ចាប់តាំងពីសង្រ្គាមអ៊ីរ៉ង់ ដែលរងការវាយប្រហារដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅថ្ងៃទី ២៨ ខែកុម្ភៈ ចំណែកសង្គ្រាមឈានចូលដល់សប្តាហ៍ទី៤ កាលពីថ្ងៃសៅរ៍ ម្សិលមិញ។
មិនតែប៉ុណ្ណោះ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ ប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោន ថា លោកស្រីបានជម្រាបជូន លោក ត្រាំ ពីការគាំទ្រដែលជប៉ុនអាចជួយបាន និងមិនបានក្នុងច្រកសមុទ្រនេះក្រោមច្បាប់របស់ប្រទេសជប៉ុនប៉ុណ្ណោះ។
ត្រឡប់ទៅ លោក Araqchi ជាអតីតឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសជប៉ុនពីឆ្នាំ២០០៨ ដល់ ២០១១ ថ្លែងថាទីក្រុងតូក្យូគឺមានទំនាក់ទំនងល្អជាមួយទីក្រុងតេហេរ៉ង់តាំងពីដើម។
លោកបន្តថា ប្រទេសអ៊ីរង់សង្ឃឹមយ៉ាងមុតមាំថា ខ្លួននឹងដើរតួនាទីក្នុងការបញ្ចប់ជម្លោះ ដែលជាការឈ្លានពានមិនសមហេតុផល និងខុសច្បាប់លើប្រទេសនេះ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


