ព័ត៌មានអន្ដរជាតិ
លោក Araghchi៖ ការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នឹងមិនបង្ខំឲ្យអ៊ីរ៉ង់ចុះចាញ់ទេ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២មេសា ក្រោយការព្រមានរបស់អាមេរិក ថា ការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នឹងមិនបង្ខំឲ្យជនជាតិអ៊ីរ៉ង់ចុះចាញ់ទេ ហើយសកម្មភាពបែបនេះឆ្លុះបញ្ចាំងពីការដួលរលំខាងសីលធម៌របស់សត្រូវដែលកំពុងស្ថិតក្នុងភាពច្របូកច្របល់។

យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី tass ដោយស្រង់ចេញពីការបង្ហោះមួយនៅលើបណ្ដាញសង្គម X លោក Araghchi បានសរសេរថា ការវាយប្រហាររចនាសម្ព័ន្ធស៊ីវិល រួមទាំងស្ពានដែលមិនទាន់បានបញ្ចប់គម្រោង នឹងមិនបង្ខំឲ្យជនជាតិអ៊ីរ៉ង់ចុះចាញ់ទេ។ ការវាយប្រហារ វាគ្រាន់តែបង្ហាញពីការបរាជ័យ ហើយកំពុងធ្វើឲ្យខូចរូបភាពរបស់ទីក្រុងវ៉ាស៊ីនតោនតែប៉ុណ្ណោះ។
លោកថែមទាំងបានគូសបញ្ចាក់ទៀតថា ស្ពាន និងអគារនីមួយៗនឹងត្រូវបានសាងសង់ឡើងវិញឲ្យកាន់តែរឹងមាំជាងមុន។ អ្វីដែលមិនអាចងើបឡើងវិញបាននោះគឺ «ការខូចខាតដល់កិត្យានុភាពរបស់សហរដ្ឋអាមេរិក»។
កាលពីថ្ងៃព្រហស្បតិ៍ទី២ ខែមេសា អាជ្ញាធរអ៊ីរ៉ង់បានរាយការណ៍ពីការវាយប្រហារពីរលើកលើស្ពានមួយ ដែលកំពុងសាងសង់នៅក្នុងទីក្រុង Karaj ភាគខាងលិចទីក្រុងតេហេរ៉ង់។ យ៉ាងហោចណាស់មានជនស៊ីវិលពីរនាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


