ព័ត៌មានអន្ដរជាតិ
ជីវិតថ្លៃ! កុមារអាយុត្រឹម៥ខែ ត្រូវបានទាញចេញទាំងរស់ពីគំនរអគារ ក្រោយការវាយប្រហារអាកាសរបស់អ៊ីស្រាអែល
បុរសជនជាតិអ៊ីស្រាអែលម្នាក់ ត្រូវបានសម្លាប់ដោយគ្រាប់រ៉ុកកែតរបស់ក្រុមហាម៉ាសនៅទីក្រុង Tel Aviv ហើយកុមារាអាយុ៥ខែម្នាក់ ត្រូវបានទាញចេញពីគំនរបាក់បែកទាំងនៅរស់ បន្ទាប់ពីមានការវាយប្រហារអាកាសពេលយប់ លើជំរំជនភៀសខ្លួនមួយក្នុងទីក្រុងហ្គាហ្សា។
កាសែត The Times of Israel បានចុះផ្សាយថា មនុស្សជាច្រើននាក់ បានរងរបួសបន្ទាប់ពីរ៉ុកកែត ត្រូវបានបាញ់ចេញពីជ្រោយ ហ្គាហ្សា សំដៅទៅប្រទេសអ៊ីស្រាអែល។
អគារកម្ពស់៣ជាន់នៅក្នុងជំរំជនភៀសខ្លួន Shati បានដួលរលំ បន្ទាប់ពីការវាយប្រហារអាកាស ដែលបានសម្លាប់មនុស្សយ៉ាងតិច១០នាក់ក្នុងគ្រួសារមួយ (ក្មេង៨នាក់ ស្រ្តី២នាក់)។
ការវាយប្រហារអាកាសរបស់អ៊ីស្រាអែលមួយផ្សេងទៀត ក៏បានកម្ទេចអគារ Jala Tower ដែលជាកន្លែងរបស់ទូរទស្សន៍ Al Jazeera និង Associated Press ផងដែរ។
លោក Mohammed Hadidi បានប្រាប់អ្នកសារព័ត៌មានថា ប្រពន្ធនិងកូន៥នាក់របស់គាត់ កំពុងអបអរពិធីបុណ្យ Eid al-Fitr ជាមួយសាច់ញាតិ។ នាងនិងកូនបីនាក់ដែលមានអាយុពី៦ទៅ១៤ឆ្នាំ ត្រូវបានសម្លាប់រីឯកូនអាយុ១១ឆ្នាំម្នាក់កំពុងបាត់ខ្លួន។ មានតែកូនប្រុសអាយុប្រាំខែរបស់គាត់ឈ្មោះ Omar ប៉ុណ្ណោះ ដែលត្រូវបានគេដឹងថា រួចជីវិត។
ប្រជាជនប៉ាឡេស្ទីនចំនួន១១នាក់បានស្លាប់ក្នុងការប៉ះទង្គិច នៅតំបន់ West Bank កាលពីថ្ងៃសុក្រ ហើយមានការភ័យខ្លាចថាអំពើហិង្សានឹងកាន់តែអាក្រក់ទៅ នៅពេលដែលប្រជាជនប៉ាឡេស្ទីនប្រារព្ធទិវា Nakba។
ទិវានេះគឺជាការរំលឹកដល់មនុស្សប្រមាណ៧០០,០០០នាក់ ដែលត្រូវបានបណ្តេញចេញឬភៀសខ្លួនពីផ្ទះរបស់ពួកគេ នៅក្នុងទឹកដីដែលបច្ចុប្បន្នជារបស់អ៊ីស្រាអែលអំឡុងសង្គ្រាមឆ្នាំ១៩៤៨។
អ្នកស្លាប់សរុបនៅហ្គាហ្សាគិតចាប់តាំងពីថ្ងៃចន្ទមកដល់ពេលនេះ គឺមានចំនួន១៤០នាក់ ដោយក្នុងនោះមានកុមារចំនួន៣០នាក់។ មនុស្សប្រហែល ៩៥០នាក់ក៏បានរងរបួសផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលជិត ៣០ ដងលើតំបន់ហ្គាហ្សា អ្នកស្លាប់មានការកើនឡើងជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


