ព័ត៌មានអន្ដរជាតិ
ផ្ទុះឆ្លងកូវីដជាចង្កោមធំក្នុងសេតវិមាន ៣០នាក់ តេស្តវិជ្ជមាន ៦០នាក់កំពុងធ្វើចត្តាឡីស័ក
ភ្នាក់ងារពិសេសអាមេរិកជាច្រើននាក់ ដែលទទួលភារកិច្ចការពារប្រធានាធិបតី Donald Trump បានកំពុងឆ្លងជំងឺកូវីដ ១៩ ខណៈវីរុសកំណាច ត្រូវគេអះអាងកំពុងរាតត្បាតខ្លាំងទូទាំងសេតវិមានអាមេរិក។ នេះបើតាមកាសែត Washington Post និង New York Times ចេញផ្សាយនៅថ្ងៃសៅរ៍នេះ (ថ្ងៃសុក្រនៅអាមេរិក)។

ប្រភពព័ត៌មានស្និទ្ធជាមួយរដ្ឋាភិបាលអាមេរិក ចំនួន ២រូប បានប្រាប់ភ្នាក់ងារព័ត៌មានរ៉យទ័រ នេះជាដំណឹងពិត ដោយមន្ត្រីភ្នាក់ងារចារកម្មពិសេសជាច្រើននាក់ ដែលការពារសុវត្ថិភាពប្រធានាធិបតី ត្រូវតេស្តរកឃើញកូវីដ ១៩ ប៉ុន្តែគ្រាន់តែតួលេខពិតប្រាកដមិនត្រូវគេអះអាងជាក់លាក់។
ម្នាក់ក្នុងចំណោមប្រភពច្បាស់ការទាំងពីរនាក់ បញ្ជាក់ទៀតថា នៅមានភ្នាក់ងារពិសេសជាច្រើនផ្សេងទៀត ដែលមិនទាន់តេស្តរកកូវីដ ១៩ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីការពារកុំឲ្យមានការផ្ទុះរាតត្បាតកាន់តែខ្លាំង។
Washington Post មិនបានលម្អិតថា មានមនុស្សប៉ុន្មាននាក់ឆ្លងកូវីដ ១៩ ក្នុងសេតវិមានអាមេរិកនោះទេ គ្រាន់បញ្ជាក់ថា ប្រមាណ ១០ភាគនៃកងអង្គរក្សពិសេសប្រធានាធិបតីបានឆ្លងកូវីដជាចង្កោម។
ដោយឡែក The New York Times បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៣០នាក់ សុទ្ធសឹងជាភ្នាក់ងារពិសេស បានតេស្តវិជ្ជមានកូវីដ ១៩ និងប្រមាណ ៦០នាក់ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


