គីម ជុងអ៊ុន ត្រៀមជូនកាដូដ៏ភ្ញាក់ផ្អើលមួយដល់អាមេរិកនៅថ្ងៃលោក ចូ បៃដិន សម្ពោធចូលកាន់តំណែង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន ត្រៀមជូនកាដូដ៏ភ្ញាក់ផ្អើលមួយដល់អាមេរិកនៅថ្ងៃលោក ចូ បៃដិន សម្ពោធចូលកាន់តំណែង

បានផុស

នៅ

អតីតអ្នកជំនាញជាន់ខ្ពស់ផ្នែកអាស៊ីរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Evans J.R. Revere បានព្រមានថា មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងជូនកាដូជាការបង្ហាញពីកម្លាំងយោធារបស់គាត់នៅពេលលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឈ្នះឆ្នោតជាប្រធានាធិបតីរបស់លោក ចូ បៃដិន បានបង្កឲ្យមានការភ័យខ្លាចថា ប្រទេសកូរ៉េខាងជើងអាចចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។

មេដឹកនាំខាងគណបក្សប្រជាធិបតេយ្យវ័យ៧៧ឆ្នាំរូបនេះបានឈ្នះការប្រកួតប្រជែងកាលពីដើមខែនេះ ដោយនៅទីបំផុតកាលពីចុងសប្តាហ៍ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលស្គាល់ថាគាត់ចាញ់ការបោះឆ្នោត។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ពីកូរ៉េខាងជើងបានបង្ហាញថា មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន អាចនឹងសាកល្បងអាវុធប្រល័យលោកក្នុងពេលឆាប់ៗនេះអំឡុងពេលដែលលោក បៃដិន ត្រូវបានគេរំពឹងថានឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីក្នុងខែមករាឆ្នាំ២០២១។

លោក គីម បានបាត់មុខពីសាធារណៈក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះចំពេលមានការភ័ន្តច្រឡំនិងការឈ្លោះប្រកែកគ្នានៅសហរដ្ឋអាមេរិកជុំវិញលទ្ធផលឆ្នោតឆ្នាំ២០២០។

សារព័ត៌មាន Sputnik បានដកស្រង់សម្តីរបស់អតីតមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Evans Revere ដែលបានព្រមានថា “វាអាចទៅរួចដែលក្រុងព្យុងយ៉ាងនឹងធ្វើតេស្តនុយក្លេអ៊ែរឬមីស៊ីលរយៈចម្ងាយឆ្ងាយមុនពេលការសម្ពោធចូលកាន់តំណែងឬភា្លមៗក្រោយពេលនោះ”។

លោកបានបន្តលើកឡើងថា ការសាកល្បងនុយក្លេអ៊ែរអាចជាវិធីអបអរប្រធានាធិបតីថ្មីនិងបង្កើនអានុភាពនៃការចរចារបស់ខ្លួនជាមួយក្រុងវ៉ាស៊ីនតោន។

គាត់បានបន្ថែមនៅក្នុងការព្រមានរបស់គាត់ថា “ក្រុមរបស់លោក បៃដិន នឹងចងចាំពីការបរាជ័យនៃវិធីសាស្រ្តរបស់លោក ត្រាំ ដែលបានធ្វើគថ្លង់ចំពោះការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរនិងការធ្វើតេស្តមីស៊ីលរយៈចម្ងាយមធ្យមរបស់កូរ៉េខាងជើង”។

គួរបញ្ជាក់ថា ពិធីសម្ពោធចូលកាន់តំណែងរបស់លោក ចូ បៃដិន ជាប្រធានាធិបតីសហរដ្ឋអាមេរិកនឹងធ្វើឡើងនៅថ្ងៃពុធទី២០ខែមករាមុខវិមានកាពីតូលក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុង​ប៉ោយ​ប៉ែត​រង​ការជន់លិច​ ក្រោយ​ភ្លៀង​ជាង​៤​ម៉ោង​

ព័ត៌មានជាតិ៣ ម៉ោង មុន

ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​

ព័ត៌មានជាតិ៤ ម៉ោង មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ៥ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services