Connect with us

ព័ត៌មានអន្ដរជាតិ

UN​ ព្រមាន​ពី​ការ​ស្លាប់​ដ៏​ច្រើន​ដោយ​ភាព​អត់​ឃ្លាន​នៅ​មីយ៉ាន់ម៉ា

បានផុស

នៅ

អ្នក​រាយការណ៍​ពិសេស​ស្តី​ពីសិទ្ធិ​មនុស្ស​ប្រចាំ​​ប្រទេស​មីយ៉ាន់ម៉ា​របស់​អង្គការ​សហ​ប្រជា​ជាតិ​បាន​ព្រម​​ពី​ការ​ស្លាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដោយ​សារ​ភាព​អត់​ឃ្លាន និង​ជំងឺ​ បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ឧទ្ទាម និង​កម្លាំង​​យោធានៅ​ភាគ​ខាង​កើត​ប្រទេស​រដ្ឋ​ប្រហារ​នេះ។

យោង​តាម​ឃ្លាំ​មើល​ក្នុង​ស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា មីយ៉ាន់ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​ភាព​វឹក​វរ​​ និង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ខែ​កុម្ភៈ​មក​ដែល​​បាន​សម្លាប់​មនុស្ស​ជាង​៨០០​នាក់​ហើយ។

ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​តាម​សហគមន៍​ជា​ច្រើន ជា​ពិសេស​នៅ​ទី​ប្រជុំ​ជន​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​​​តួលេខ​ស្លាប់​ច្រើន​ដោយ​សារ​ការ​បង្ក្រាប​របស់​កម្លាំង​ប៉ូលិស​ និង​មូលដ្ឋាន​មួយ​ចំនួន​ដែល​បាន​បង្កើត​កម្លាំង​ការពារ។

ប្រជាជន​មីយ៉ាន់ម៉ា​ដែល​រត់​ចោល​ផ្ទះ​រង់​ចាំ​ទទួល​អាហារ​នៅ​ក្នុង​វត្ត​មួយស្ថិត​នៅ Namlan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប៉ះ​ទង្គិច​គ្នា​បាន​កើត​មាន​ឡើង​នៅ​ក្នុង​រដ្ឋ Kayah ជិត​ព្រំ​ដែន​​ថៃ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។

អ្នក​ស្រុក​បាន​ចោទ​ប្រកាន់កម្លាំង​យោធា​មីយ៉ាន់ម៉ា​ពី​ការ​បាញ់​គ្រាប់​ផ្លោង​ទៅ​លើ​តំបន់​ភូមិ​​ឋាន​របស់​ពួក​គាត់ ហើយ​អង្គការ​សហ​ប្រជា​ជាតិ (UN) បាន​ប៉ាន់​ស្មាន​ថា មនុស្ស​ប្រហែល​ជា​១០​ម៉ឺន​នាក់​បាន​រត់​ចោល​ផ្ទះ​សម្បែង។

លោក Tom​ Andrews​ បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​អង្គារ៍​ថា ៖«ការវាយ​ប្រហារ​ដ៏​សាហាវ​ឃោឃៅ និង​មិន​រើស​អើង​របស់​កម្លាំង​យោធា​មីយ៉ាន់ម៉ា​កំពុង​គំរាម​កំហែង​ដល់​អាយុជីវិត​មនុស្ស​រាប់​ពាន់​នាក់ ទាំង​បុរស​ ស្រី និង​កុមារ​នៅ​រដ្ឋ Kayah»។

លោក​ថា ៖«សូម​ឲ្យ​ខ្ញុំ​ធ្វើ​ឲ្យ​ច្បាស់។ ការ​ស្លាប់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដោយ​សារ​ភាព​អត់​ឃ្លាន ជំងឺ​ឈឺ​ថ្កាត់ និង​​​គ្មាន​អ្វី​ការពារ​ក្នុង​ទំហំ​​ដែល​មិន​ទាន់​ឃើញ​នៅ​ឡើយ​ អាច​នឹង​កើត​មាន​នៅ​រដ្ឋ Kayah ដែល​មិន​ទាន់​មាន​ចំណាត់​ការ​បន្ទាន់»។

កិច្ច​ខិត​ខំ​ប្រឹង​ប្រែ​ការ​ទូត​ដើម្បី​បញ្ឈប់​ការ​បង្ហូរ​ឈាម​​ត្រូវ​បាន​ដឹក​នាំ​ដោយ​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ដែល​ប្រទេស​មីយ៉ាន់ម៉ា​ក៏​ជា​សមាជិក​មួយ​ដែរ​ ប៉ុន្តែ​ប្លុក​នេះ​មាន​ភាព​តាន​តឹង និង​​ដាក់​សម្ពាធ​តិច​តួច​ប៉ុណ្ណោះ​លើ​របប​យោធា​មីយ៉ាន់ម៉ា។

កិច្ច​ប្រជុំ​កំពូល​បន្ទាន់​កាល​ពី​ខែ​មេសា​បាន​បង្កើត​កិច្ច​ព្រម​ព្រៀង​៥​ចំណុច​ដែលអំពាវ​នាវឲ្យ​មេ​ដឹក​នាំ​យោធាមីយ៉ាន់ម៉ា​​បញ្ឈប់​ហិង្សា​ជា​បន្ទាន់ និង​​ដំណើរ​ទស្សនកិច្ច​​របស់​ប្រេសិត​​ពិសេស​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា។

ប៉ុន្តែ​ប្រេសិត​​ពិសេស​នោះ​មិន​ទាន់​ត្រូវ​បាន​តែង​តាំង​នៅ​ឡើយ​ទេ ហើយ​ហិង្សា​នៅ​តែ​បន្ត​កើត​មាន​ទូទាំង​ប្រទេស​​​ដែល​មេដឹក​នាំ​របស់​ប្រទេស​នេះ​មិន​បាន​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​ទាំង​នោះ​ទេ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ france24

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម