ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ធ្វើតេស្តដ្រូន ដើម្បីដឹកថ្នាំពេទ្យនិងវ៉ាក់សាំងកូវីដ ទៅតំបន់ដាច់ស្រយាល
ក្រុមហ៊ុនអាកាសចរណ៍មួយ បានចាប់ផ្តើម ការធ្វើតេស្តដំបូងនៅក្នុងប្រទេសឥណ្ឌាទៅលើដ្រូនដឹកជញ្ជូនរយៈចម្ងាយឆ្ងាយ ខណៈមានក្តីសង្ឃឹមកាន់តែខ្លាំងថា ដ្រូនទាំងនេះ អាចដឹកថ្នាំពេទ្យនិងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅកាន់តំបន់ដាច់ស្រយាល។
អ្នកជំនាញនិយាយថា ការប្រើប្រាស់ដ្រូនច្រើន អាចជាវិធីសាស្រ្តដ៏ល្អ សម្រាប់សេវាវេជ្ជសាស្រ្តនៅតាមតំបន់ជនបទដែលពិបាកទៅដល់របស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ខណៈតំបន់ទាំងនោះ មានកំណត់ត្រាសុខភាពនៅមានកម្រិត ហើយផ្លូវថ្នល់មិនសូវល្អ។
ក្រុមហ៊ុន Throttle Aerospace Systems ស្ថិតក្នុងចំណោមអង្គភាពចំនួន២០ ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលចាប់តាំងពីខែឧសភាមក ដើម្បីធ្វើការហោះហើរសាកល្បងហួសពីដែនកំណត់បច្ចុប្បន្ន ៤៥០ម៉ែត្រ។
ដ្រូនពីរគ្រឿង ដែលមួយគ្រឿងអាចផ្ទុកទម្ងន់បាន ១គីឡូក្រាម ហោះចម្ងាយ២០គីឡូម៉ែត្រឬជិតមួយម៉ោង និងមួយគ្រឿងទៀតអាចផ្ទុកទម្ងន់បាន ២គីឡូក្រាម ហោះចម្ងាយ១៥គីឡូម៉ែត្រ ត្រូវបានធ្វើតេស្តកាលពីថ្ងៃចន្ទទី២១ខែមិថុនា នៅក្នុងរដ្ឋ Karnataka ភាគខាងត្បូង។
សហស្ថាបនិកក្រុមហ៊ុន Throttle លោក Sebastian Anto បានប្រាប់ AFP នៅកន្លែងធ្វើតេស្តថា “ថ្នាំពេទ្យគឺជាបន្ទុកនៅទីនេះ ចម្ងាយ២.៥គីឡូម៉ែត្រត្រូវបានគ្របដណ្តប់ក្នុងរយៈពេល៧ នាទីហើយ ដ្រូនបានបញ្ជូនថ្នាំនៅចំណុចដែលបានកំណត់ រួចដ្រូនវិលត្រឡប់មកវិញ”។
ប្រធានផ្នែករោគរាតត្បាតនៃក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា លោក Samiran Panda បានប្រាប់កាសែត Hindu Daily ថា “បច្ចេកវិទ្យានេះ អាចជួយដល់ការចាក់វ៉ាក់សាំងដល់ក្រុមអាទិភាពនៅតាមកន្លែងដែលពិបាកទៅដល់”។
ក្រសួងសុខាភិបាលឥណ្ឌា ក៏បាននិយាយកាលពីថ្ងៃចន្ទដែរថា ប្រជាជនជាង ៨ លាននាក់បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ នៅក្នុងប្រទេស នៅថ្ងៃដំបូងនៃយុទ្ធនាការចាក់ដោយឥតគិតថ្លៃ សម្រាប់ប្រជាជនវ័យចំណាស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ជាកំណត់ត្រា! យុទ្ធនាការចាក់វ៉ាក់សាំងឥតគិតថ្លៃនៅ ឥណ្ឌា ម្សិលមិញ អ្នកចូលរួមចាក់មិនធ្លាប់មានពីមុនមក

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ