ព័ត៌មានអន្ដរជាតិ
ខ្លោចចិត្ត វេជ្ជបណ្ឌិតឥណ្ឌូនេស៊ីជាង៥០០នាក់ស្លាប់ដោយកូវីដ
យោងតាមសមាគមវេជ្ជបណ្ឌិតបានឲ្យដឹងថា នៅពាក់កណ្តាលដើមខែកក្កដានេះ ករណីស្លាប់វេជ្ជបណ្ឌិតដោយកូវីដ-១៩នៅប្រទេសឥណ្ឌូនេស៊ីបានកើនឡើងយ៉ាងខ្លាំង ដោយសារវីរុសបំប្លែង Delta បានវាយប្រហារខ្លាំង។
មន្ត្រីមកពីសមាគមវេជ្ជបណ្ឌិតឥណ្ឌូនេស៊ី (IDI) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា វេជ្ជបណ្ឌិតចំនួន១១៤នាក់បានស្លាប់ក្នុងរយៈពេលត្រឹមតែ១៧ថ្ងៃពោលគឺពីថ្ងៃទី១ ដល់១៧ ខែកក្កដា ដែលនេះជាចំនួនខ្ពស់បំផុតត្រូវបានរាយការណ៍ក្នុងរយៈពេលដូចគ្នាមុនៗ និងជាង២០%នៃចំនួនវេជ្ជបណ្ឌិត៥៤៥នាក់បានស្លាប់ដោយកូវីដ-១៩ចាប់តាំងពីជំងឺនេះកើតឡើង។
លោក Mahesa Paranadipa មន្ត្រីជាន់ខ្ពស់នៅ IDI មានប្រសាសន៍ថា សមាគមព្រួយបារម្ភពីប្រព័ន្ធសុខាភិបាលមិនអាចដោះស្រាយបាន។

លោកបានលើកឡើងថា ៖«យើងពិតជាបារម្ភពីសក្តានុពលនៃការដួលរលំការងារនេះ។ នេះជាទិន្នន័យដែលបានរាយការណ៍ តែមិនទាន់មានទិន្នន័យដែលមិនទាន់រាយការណ៍មកពួកយើងផង»។
ការស្លាប់ក្រុមវេជ្ជបណ្ឌិតបានកើនឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនបំផុតលំដាប់ទី៤ក្នុងពិភពលោក បើទោះជាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩មានដល់៩៥%ចំពោះបុគ្គលិកសុខាភិបាល។ ប្រការនេះបានធ្វើឲ្យរដ្ឋាភិបាលប្រើវ៉ាក់សាំង Moderna ដើម្បីចាក់បន្ថែមដូសទៅលើវ៉ាក់សាំងរបស់ចិន Sinovac សម្រាប់បុគ្គលិកសុខាភិបាល។
ទិន្នន័យជាមធ្យមក្នុងរយៈពេល៧ថ្ងៃចុងក្រោយដែលតាមដានដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា ដោយសារតែវីរុសបំប្លែងខ្លួនដ៏កាចសាហាវ Delta វាយប្រហារឆ្លង ឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ-១៩ថ្មីច្រើនជាងប្រទេសណាៗទាំងអស់ក្នុងពិភពលោកប៉ុន្មានថ្ងៃចុងក្រោយនេះ។
ក្រុមអ្នកជំនាញសុខភាពកំពុងហៅប្រទេសនេះថាជាមណ្ឌលថ្មីនៃការរាលដាលកូវីដ-១៩។កាលពីថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ម្សិលមិញនេះ ឥណ្ឌូនេស៊ីមានករណីឆ្លងថ្មីចំនួន៤៤ ៧២១នាក់ និងករណីស្លាប់ថ្មី ១០៩៣នាក់៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


