ព័ត៌មានអន្ដរជាតិ
ផ្ទុះវិញហើយ! ឡាវ រកឃើញករណីឆ្លងកូវីដប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន
ក្រសួងសុខាភិបាលប្រទេសឡាវនៅថ្ងៃអង្គារនេះ បានកត់ត្រានូវករណីឆ្លងប្រចាំថ្ងៃនៃជំងឺកូវីដ ១៩ ខ្ពស់បំផុតមិនធ្លាប់មានចំនួន ១៧០ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ។
អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាលប្រទេសឡាវលោក Sisavath Soutthaniraxay បានប្រាប់សន្និសីទកាសែតនៅថ្ងៃអង្គារនេះថា គណៈកម្មាធិការជាតិពិសេសសម្រាប់ការការពារ និងទប់ស្កាត់ជំងឺកូវីដ ១៩ បានរាយការណ៍ពីករណីនាំចូលចំនួន ១៧០ ករណី និងមិនមានករណីឆ្លងក្នុងសហគមន៍ឡើយ ។

ក្នុងចំណោមករណីនាំចូលទាំងនោះ មាន ៩៨ ករណីត្រូវបានកត់ត្រានៅខេត្ត Savannakhet, ៣៨ ករណីនៅខេត្ត Champasak, ២០ ករណីនៅខេត្ត Saravan, ១០ ករណីនៅរដ្ឋធានីវៀងចន្ទន៍ និង ៤ ករណីនៅខេត្ដ Khammuan ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារនេះ ចំនួនករណីឆ្លងជំងឺកូវីដ ១៩ នៅប្រទេសឡាវបានកើនឡើងដល់ ៣,៧១០ ករណី និងមានមនុស្សស្លាប់ចំនួន ៥ នាក់ ខណៈមានអ្នកជាសះស្បើយ ២,៤៨៣ នាក់ បន្ទាប់ពីប្រទេសមួយនេះ បានរកឃើញករណីឆ្លងដំបូងចំនួន ២ ករណីកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ពលករ ឡាវ មកពី ថៃ នាំកូវីដចូលស្រុកផ្ទុះខ្លាំងនៅខេត្តភាគខាងត្បូង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


