Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ជួបហានិភ័យថ្មី បន្ទាប់ពីមានមនុស្សស្លាប់លើកដំបូង ដោយសារវីរុសមួយប្រភេទ

បានផុស

នៅ

ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ បានស្លាប់នៅក្នុងប្រទេសឥណ្ឌា ដោយសារវីរុសផ្តាសាយបក្សី H5N1 ដែលនេះជាការស្លាប់ដំបូងបំផុត នៅក្នុងប្រទេសនេះ។ 

ករណីនេះ បានបង្ហាញពីហានិភ័យថ្មី សម្រាប់ប្រទេសដែលមានប្រជាជនច្រើនបំផុតទី ២ នៅលើពិភពលោក ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថា ក្មេងប្រុសម្នាក់នេះ ត្រូវបានបញ្ជូនទៅកាន់ វិទ្យាស្ថានវេជ្ជសាស្ត្រឥណ្ឌាក្នុងទីក្រុង ញូវដែលី នៅថ្ងៃទី២ខែកក្កដា ហើយបានទទួលមរណភាពកាលពីថ្ងៃអង្គារទី២០ ខែកក្កដា បន្ទាប់ពីសរីរាង្គជាច្រើន ត្រូវខូច។

បុគ្គលិកសុខាភិបាល ដែលព្យាបាលអ្នកជំងឺរូបនេះ និងក្រុមគ្រួសារក្មេងប្រុស ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក ហើយអាជ្ញាធរចាប់ផ្តើមធ្វើការតាមដាន អ្នកពាក់ព័ន្ធ។

នៅក្នុងទីក្រុង Haryana ភាគខាងជើងប្រទេសឥណ្ឌា ដែលជាទីកំណើតរបស់ក្មេងប្រុស នាយកដ្ឋានបសុព្យាបាល មិនបានរកឃើញករណីសង្ស័យនៃជំងឺផ្តាសាយបក្សី លើមនុស្សផ្សេងទៀតទេ ហើយកំពុងបង្កើនការឃ្លាំមើល។

ប្រទេសឥណ្ឌា បានជួបប្រទះការផ្ទុះឡើងនូវជំងឺផ្តាសាយបក្សី ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ហើយករណីទាំងអស់នោះ គឺអាចគ្រប់គ្រងបាន ដោយគ្មានករណីឆ្លងដល់មនុស្សណាមួយត្រូវបានរាយការណ៍នៅក្នុងប្រទេសនេះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លើកដំបូង! វៀតណាម រកឃើញមេរោគផ្តាសាយបក្សី ដែលអាចចម្លងដល់មនុស្សនិងវិវត្តទៅជាវីរុសបំប្លែងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ ម៉ោង មុន

​ខ្យល់​កន្ត្រាក់​ បណ្ដាល​ឱ្យ​ដើមជ្រៃក្រឹម​មួយ​ដើម​ រលំ​សង្កត់​រ៉ឺម៉ក​កាហ្វេ និងកង់បីឥណ្ឌា​រងការខូចខាត

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ព្រាប កុល ៖ ថៃនឹងរងនូវភាពអាមាសនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀតក្រោយពេលដែលខ្លួនបានធ្វើឱ្យកម្ពុជាអស់ភាពអត់ធ្មត់ ឈានដល់ការប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICJ)

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ គាំទ្រសម្តេចធិបតី ជុំវិញការប្ដឹងថៃតុលាការអន្តរជាតិ និងយន្តការប្រើកម្លាំងការពារខ្លួន

នយោបាយ៩ ម៉ោង មុន

សមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្កោលទោសសកម្មភាព​របស់ទ័ពថៃ និងគាំទ្រ​ឱ្យរដ្ឋាភិបាលប្ដឹង​ទៅ​ ICJ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​ជា​ព្រះរាជាធិបតីភាព ក្នុង​ព្រះរាជ​ពិធី​ទិវា​បរិស្ថាន​ជាតិ និងបរិស្ថានពិភពលោក នាថ្ងៃទី០៥ ខែមិថុនា

Sokha Hotels

ព័ត៌មានពេញនិយម