Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក តម្រូវឱ្យសិស្ស-និស្សិតនិងបុគ្គលិក ធ្វើតេស្តរកកូវីដប្រចាំសប្ដាហ៍ មុនត្រឡប់ចូលសាលារៀនវិញ

បានផុស

នៅ

ទីក្រុង ឡូសអេនជឺឡេស (Los Angeles ) នៃរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក បានកំណត់ឱ្យសិស្ស-និស្សិតនិងបុគ្គលិកអប់រំទាំងអស់ពាក់ម៉ាសជាកំហិត ក៏ដូចជាត្រូវធ្វើតេស្តរកវីរុសកូវីដ-១៩ មុនត្រឡប់ចូលសាលារៀនវិញនាពេលឆាប់ៗខាងមុខ។

WHO recommends COVID-19 tests in schools
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយរកឃើញការកើនឡើងនៃករណីឆ្លងវីរុសបំប្លែងខ្លួន Delta ព្រមជាមួយផែនការបើកសាលារៀនឡើងវិញនៅពាក់កណ្ដាលខែសីហាខាងមុខ អាជ្ញាធរតម្រូវឱ្យមានការធ្វើតេស្តប្រចាំសប្តាហ៍សម្រាប់សិស្ស-និស្សិត និងលោកគ្រូអ្នកគ្រូដើម្បីធានាសុវត្ថិភាពគ្រប់គ្នា ដែលសូម្បីតែអ្នកចាក់វ៉ាក់សាំងរួចរាល់ ក៏មិនលើកលែងកាតព្វកិច្ចនេះដែរ។

ការធ្វើតេស្តរកមេរោគកូវីដ-១៩ នឹងធ្វើឡើងសម្រាប់បុគ្គលគ្រប់រូប ដោយមិនគិតពីស្ថានភាពចាក់វ៉ាក់សាំងឬអត់ឡើយ ហើយវានឹងចាប់ផ្តើមនៅថ្ងៃទី ២ ខែសីហា ​ឆ្នាំ២០២១ យោងតាមការណែនាំថ្មីចុងក្រោយពីមន្ទីរសុខាភិបាលសាធារណៈនៃទីក្រុងឡូសអេនជឺឡេស  ហៅកាត់ LAUSD។

Testing for COVID-19 at School: Frequently Asked Questions

LAUSD ធ្វើបែបនេះដើម្បីតាមដានស្ថានភាពសុខភាពប្រជាពលរដ្ឋ ក្នុងការរៀបចំឱ្យលោកគ្រូអ្នកគ្រូ និងសិស្សសាលាវិលត្រឡប់មកសិក្សាដោយផ្ទាល់វិញនៅថ្ងៃទី ១៦ ខែសីហា។

ដើមឡើយ LAUSD ទាមទារការធ្វើតេស្តរកមេរោគកូវីដ-១៩ សម្រាប់តែអ្នកដែលមិនទាន់ទទួលការចាក់វ៉ាក់សាំងប៉ុណ្ណោះ ប៉ុន្តែពេលនេះគ្រប់គ្នាត្រូវធ្វើតេស្ត មុនអនុញ្ញាតឱ្យចូលសាលារៀន។

Some experts call for U.S. to rely more on rapid testing to screen the  masses — even if results aren't precise | KTLA

រដ្ឋបាលទីក្រុងឡូសអេនជឺឡេសជឿជាក់ថា ការធ្វើតេស្តរកមេរោគ ជាស្តង់ដារសុវត្ថិភាពខ្ពស់បំផុត បន្ទាប់ពីការរក្សាគម្លាតសង្គម ការធ្វើអនាម័យ ការលាងសម្អាតដៃ និងការពាក់ម៉ាស។

ស្របពេលគ្នាដែរ ​ក្រុមហ៊ុន សាកលវិទ្យាល័យ និងសាជីវកម្មជាច្រើននៅទូទាំងសហរដ្ឋអាមេរិកសុទ្ធសឹងតម្រូវឱ្យសិស្ស-និស្សិត និងនិយោជិតដែលទទួលថ្នាំបង្ការរួចហើយ ត្រូវធ្វើតេស្តនិងពាក់ម៉ាសជាកំហិត ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ-១៩ និងវីរុសបំប្លែងខ្លួន Delta នៅក្នុងសហគមន៍ ព្រមទាំងឆាប់បានវិលទៅរកភាពប្រក្រតីវិញ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ RT

ចុចអាន៖ Delta វាយលុកខ្លាំង​​ លោក បៃដិន ប្រាប់​រដ្ឋ​ឲ្យ​ផ្តល់ប្រាក់​១០០​ដុល្លារ​ដល់​អ្នក​ចាក់​វ៉ាក់សាំងថ្មី

ចុចអាន៖ ក្រោយធ្វើតេស្តមនុស្ស ២ ក្រុម វ៉ាក់សាំង Pfizer ដូសទី ៣ បង្ហាញប្រសិទ្ធភាពខ្លាំងក្លាការពារវីរុសបំប្លែងខ្លួន Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម