ព័ត៌មានអន្ដរជាតិ
ទុក្ខជាន់ទុក្ខ! យន្តហោះយោធា អាហ្វហ្គានីស្ថាន ហោះរត់គេចខ្លួនត្រូវបានបាញ់ទម្លាក់
ក្រសួងការពារជាតិអ៊ូសបេគីស្ថានបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីកាលពីថ្ងៃចន្ទថា កងទ័ពអាកាសអ៊ូសបេគីស្ថាន បានបាញ់ទម្លាក់យន្តហោះយោធាអាហ្វហ្គានីស្ថានមួយគ្រឿង ខណៈដែលព្យាយាមរំលោភព្រំដែនប្រទេសនេះ បន្ទាប់ពីហោះចេញដើម្បីរត់គេចខ្លួន ។
ក្រសួងការពារជាតិអ៊ូសបេគីស្ថានបាននិយាយថា យន្តហោះយោធាត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃចន្ទ បន្ទាប់ពីបានឆ្លងចូលទៅក្នុងខេត្ត Surkhondaryo ភាគខាងត្បូងប្រទេសអ៊ូសបេគីស្ថាន ជាប់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន ខណៈអាកាសយានិក ២ នាក់បានលោតចេញពីយន្តហោះ ហើយបានរួចជីវិត ។
ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងលោក Bakhrom Zulfikarov បានប្រាប់អ្នកយកព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ូសបេគីស្ថានថា “យន្តហោះយោធាបានឆ្លងដែនខុសច្បាប់ចូលអ៊ូសបេគីស្ថាន ហើយការស៊ើបអង្កេតកំពុងដំណើរការ” ។
លោក Zulfikarov បាននិយាយថា ក្រសួងនឹងរៀបចំសេចក្តីថ្លែងការណ៍មួយ ស្តីពីការធ្លាក់យន្តហោះនេះ ។
ចំណែកលោកវេជ្ជបណ្ឌិត Bekpulat Okboyev នៅខេត្ត Surkhondaryo បានប្រាប់ AFP ថា មន្ទីរពេទ្យរបស់លោកបានយកអ្នកជំងឺ ២ នាក់ដែលស្ថិតក្នុងឯកសណ្ឋានយោធាអាហ្វហ្គានីស្ថាន អ្នកជំងឺម្នាក់បានភ្ជាប់ជាមួយឆ័ត្រយោង ហើយបានបាក់ឆ្អឹង ។
គួរបញ្ជាក់ថា រដ្ឋាភិបាលអាហ្វហ្កានីស្ថានត្រូវបានដួលរលំ ក្រោយការវាយលុករបស់ក្រុមតាលីបង់ ហើយកាលពីថ្ងៃអាទិត្យអ៊ូសបេគីស្ថានបាននិយាយថា ទាហានអាហ្វហ្គានីស្ថាន ៨៤ នាក់ត្រូវបានឃុំខ្លួនពីបទឆ្លងដែនខុសច្បាប់ ហើយក៏កំពុងចរចាជាមួយអាហ្វហ្គានីស្ថាន ជុំវិញការវិលត្រឡប់របស់ទាហានទាំងនោះចូលប្រទេសវិញ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)