ព័ត៌មានអន្ដរជាតិ
វីដេអូស្តែងៗ ក្រុមតាលីបង់ ចាប់ចងដៃ បិទមុខមេប៉ូលិស មុនពេលបាញ់សម្លាប់
ចាប់តាំងពីការវាយដណ្តើមយកប្រទេសអាហ្វហ្គានីស្ថានមកវិញ ក្នុងល្បឿនមិនគួរឲ្យជឿ ក្រុមតាលីបង់បានបន្តវាយលុកយ៉ាងក្តៅគគុក។

ពួកគេទទូចថា ពួកគេគឺជាអង្គការថ្មី មិនមែនជាពួកជីហាដដ៏ឃោរឃៅកាលពី ២០ ឆ្នាំមុនដែលបានគាបសង្កត់ស្ត្រីនិងចងសម្ព័ន្ធជាមួយភេរវករអាល់កៃដានោះទេ។ ឥឡូវ ពួកគេគឺជាតាលីបង់ ២.០ ថ្មី ដែលនឹងគោរពសេរីភាព សមភាពនិងមនុស្សជាតិជាមូលដ្ឋាន។
ប៉ុន្តែពេលនេះ ការកុហកទាំងនោះត្រូវបានលាតត្រដាង ហើយមេដឹកនាំថ្មីរបស់អាហ្វហ្គានីស្ថានបានបង្ហាញឲ្យឃើញនូវអ្វី ដែលឃោរឃៅដូចកាលពីពីរទសវត្សរ៍មុនដែរ។

អង្គការលើកលែងទោសអន្តរជាតិ បានបង្ហាញថា យុទ្ធជនតាលីបង់ បានសម្លាប់រង្គាលបុរសជនជាតិ Hazara ចំនួន ៩ នាក់បន្ទាប់ពីបានកាន់កាប់ខេត្ត Ghazni កាលពីខែមុន ហើយក៏មានសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបានរៀបរាប់ពីការសម្លាប់នេះផងដែរ។
បុរសចំនួន៦នាក់ត្រូវបានបាញ់សម្លាប់ និង៣នាក់ទៀតត្រូវបានធ្វើទារុណកម្មរហូតដល់ស្លាប់ ក្នុងនោះមានបុរសម្នាក់ដែលត្រូវបានគេយកកន្សែងបិទមុខ និងកាត់សាច់ដុំដៃ ក្នុងអំឡុងពេលនៃអំពើឃោរឃៅដែលបានកើតឡើងនៅចន្លោះថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកក្កដា ក្នុងភូមិ Mundarakht នៃស្រុក Malistan។

បើទោះបីជាអង្គការនេះ អះអាងថា ខ្លួននឹងមិនស្វែងរកការសងសឹកចំពោះអ្នកដែលប្រយុទ្ធប្រឆាំងនឹងអំណាចរបស់ពួកគេក៏ដោយ ក៏មេប៉ូលិសប្រចាំតំបន់ម្នាក់ដែលប្រឆាំងពួកគេ ត្រូវបានសម្លាប់ដោយឈាមត្រជាក់។
វីដេអូឃ្លីបដ៏គួរឲ្យរន្ធត់មួយ ដែលកំពុងត្រូវបានចែកចាយនៅលើអ៊ិនធើណិត បានបង្ហាញពីលោកឧត្តមសេនីយ៍ Haji Mullah Achakzai មេប៉ូលិសខេត្ត Badghis ត្រូវបានគេចាប់ចងដៃ និងបិទមុខ មុនពេលត្រូវបានបាញ់សម្លាប់ដោយគ្រាប់កាំភ្លើង ជាច្រើនគ្រាប់។

មេបញ្ជាការរូបនេះ ត្រូវបានចាប់ខ្លួនដោយក្រុមតាលីបង់ បន្ទាប់ពីពួកគេដណ្តើមបានតំបន់នោះ នៅក្បែរព្រំដែនប្រទេស តួកម៉េនីស្ថាន ក្នុងការវាយលុកដូចផ្លេកបន្ទោរកាលពីសប្តាហ៍មុន៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


