ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ ឆែកឆេរតាមផ្ទះ ស្វែងរកសត្រូវ ដើម្បីប្រហារជីវិត
ក្រុមសិទ្ធិមនុស្សបានអះអាងថា ពួកតាលីបង់ កំពុងឆែកឆេរពីផ្ទះមួយទៅផ្ទះមួយ ដើម្បីស្វែងរកអ្នកដែលប្រឆាំងពួកគេកាលពីមុន។
របាយការណ៍ពីប្រទេសអាហ្វហ្គានីស្ថានបានបង្ហាញថា ក្រុមសកម្មប្រយុទ្ធនេះ បានក្បត់សន្យារបស់ខ្លួនដែលថានឹងបើកការសម្លាប់ការសងសឹកទេ បន្ទាប់ពីរដ្ឋាភិបាលដួលរលំ។

មនុស្សរាប់ពាន់នាក់ កំពុងព្យាយាមរត់គេចខ្លួនបន្ទាប់ពីក្រុមតាលីបង់ គ្រប់គ្រងរដ្ឋធានី កាប៊ុល កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
រូបភាពថ្មីបានបង្ហាញពីយុទ្ធជនកំពុងកាន់កាំភ្លើង M-16 របស់អាមេរិក ហើយអង្គការសហប្រជាជាតិបានព្រមានថា ក្រុមនេះហាក់ដូចជាកំពុងស្វែងរកអ្នកដែលធ្វើការជាមួយអាមេរិកឬអង្គការណាតូ។

អង្គភាពព័ត៌មានអាល្លឺម៉ង់ Deutsche Welle (DW) បានផ្សាយថា ពួកតាលីបង់ បានសម្លាប់សាច់ញាតិជិតស្និទ្ធរបស់អ្នកកាសែតរបស់ខ្លួនម្នាក់ បន្ទាប់ពីការឆែកឆេរពីផ្ទះមួយទៅផ្ទះមួយ។
សមាជិកគ្រួសារផ្សេងទៀតត្រូវបានគេនិយាយថា កំពុងរត់គេចខ្លួន។

របាយការណ៍របស់អង្គការសហប្រជាជាតិបានព្រមានថា ក្រុមតាលីបង់ ក៏កំពុងដាក់ទណ្ឌកម្មសាច់ញាតិរបស់អ្នកដែលពួកគេកំពុងស្វែងរកផងដែរ។
ក្រុមនេះ បានរើកកាយរកឯកសារនៅក្រសួងការពារជាតិនិងមហាផ្ទៃអាហ្វហ្គានីស្ថាន ព្រមទាំងទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារចារកម្មរបស់ប្រទេសនេះ ផងដែរ។ ពួកគេបានរៀបចំបញ្ជីឈ្មោះគូប្រជែងដែលពួកគេកំពុងស្វែងរក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


