ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមរស់នៅជាមួយជំងឺកូវីដ ១៩ ពេលបើកព្រំដែនរបស់ខ្លួនឡើងវិញ
ឥឡូវនេះប្រទេសថៃកំពុងត្រៀមខ្លួនដើម្បីរស់នៅជាមួយជំងឺកូវីដ ១៩ ជាមួយនឹងផែនការដែលរៀបចំឡើងដើម្បីបន្ធូរបន្ថយការរឹតត្បិតមួយចំនួន ក៏ដូចជាបើកព្រំដែនរបស់ខ្លួនឡើងវិញ ដើម្បីចាក់វ៉ាក់សាំងដល់ភ្ញៀវទេសចរ ។

បើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថា ផែនការនេះបានកើតឡើង ទោះបីករណីឆ្លងថ្មីនៅតែមានជិត ២ ម៉ឺនករណីក្នុងមួយថ្ងៃ ជាមួយនឹងវិធានការគម្លាតសង្គមយ៉ាងតឹងរ៉ឹងនៅតាមតំបន់ភាគច្រើននៃប្រទេសក៏ដោយ ។
ទន្ទឹមនោះ គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺឆ្លង (NCDC) កាលពីថ្ងៃចន្ទ បានអនុម័តផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ប្រទេសទៅជា “ការរៀនសូត្រដើម្បីរស់នៅជាមួយជំងឺកូវីដ ១៩” ដោយទទួលស្គាល់ពីធម្មជាតិនៃមេរោគឆ្លងនេះ ។

យោងតាមលោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (DDC) បានឲ្យដឹងថា ផែនការនេះនឹងផ្តោតលើការឆ្លងមេរោគក្នុងកម្រិតមួយ ដែលមិនលើសពីសមត្ថភាពនៃប្រព័ន្ធសុខភាពសាធារណៈ ។
លោកនិយាយថា វិធានការសំខាន់ៗមួយចំនួនរួមមាន ការគ្រប់គ្រងការចាក់វ៉ាក់សាំងសរុបសម្រាប់ក្រុមងាយរងគ្រោះ និងការតាមដានករណីឆ្លងលឿនជាងការសន្មត់ថា មនុស្សគ្រប់គ្នាបានឆ្លង និងចម្លងមេរោគនេះរួចទៅហើយ ។

រហូតមកពេលនេះ ប្រហែល ៨ ភាគរយប៉ុណ្ណោះនៃប្រជាជនថៃ ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពេញ ២ ដូស ខណៈនៅថ្ងៃអង្គារនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងថ្មីចំនួន ១៧,១៦៥ ករណីដែលជាចំនួនឆ្លងប្រចាំថ្ងៃថ្មីទាបបំផុត ចាប់តាំងពីថ្ងៃទី ៣០ ខែកក្កដា បើប្រៀបធៀបទៅនឹងការឆ្លងជាង ២ ម៉ឺនករណីជារៀងរាល់ថ្ងៃនៅក្នុងខែនេះ ។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ សរុបជាង ១ លានករណី និងមានអ្នកស្លាប់ជិត ១ ម៉ឺននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ New Straits Times

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ