ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ រំលោភសាកសព ហើយឆែកឆេរតាមផ្ទះ យកស្រ្តីធ្វើជាទាសករផ្លូវភេទ
អតីតសមាជិកកងកម្លាំងប៉ូលិសអាហ្វហ្គានីស្ថាន លោកស្រី Muskan បាននិយាយថា ក្រុមតាលីបង់ បានរួមភេទជាមួយសាកសព បន្ទាប់ពីធ្វើការឆែកឆេរតាមផ្ទះ ដើម្បីយកស្រ្តីទៅធ្វើជាទាសករផ្លូវភេទ។ ពួកសកម្មប្រយុទ្ធនេះមិនខ្វល់ថា មនុស្សនោះស្លាប់ឬរស់នោះទេ។

Muskan បានភៀសខ្លួនទៅប្រទេសឥណ្ឌា នៅពេលពួកតាលីបង់ គ្រប់គ្រងប្រទេសដោយសារតែលោកស្រីភ័យខ្លាចចំពោះជីវិតរបស់ខ្លួន។
លោកស្រីបានប្រាប់បណ្តាញព័ត៌មាន News18 ថា ពួកសកម្មប្រយុទ្ធតាលីបង់ បានរើសស្ត្រីពីគ្រួសារឬបាញ់ពួកគេ ហើយអះអាងថា ពួកគេថែមទាំងរំលោភសាកសពទៀតផង។

លោកស្រី Muskan បានប្រាប់សារព័ត៌មានថា “នៅពេលយើងនៅទីនោះ យើងទទួលបានការព្រមានជាច្រើន។ ប្រសិនបើអ្នកទៅធ្វើការ អ្នកកំពុងរងការគំរាមកំហែង គ្រួសាររបស់អ្នកកំពុងរងការគំរាមកំហែង។ បន្ទាប់ពីការព្រមានមួយលើក ពួកគេនឹងឈប់ព្រមានទៀតហើយ។ ពួកគេក៏ចាប់រំលោភសាកសពផងដែរ។ ពួកគេមិនខ្វល់ថាមនុស្សនោះស្លាប់ឬរស់នោះទេ។ អ្នកសាកស្រមៃទៅមើល!”។
ស្ត្រីនិងក្មេងស្រី ត្រូវបានគេជឿថា ជាមនុស្សដែលមានហានិភ័យបំផុតនៅក្រោមការដឹកនាំរបស់ក្រុមតាលីបង់ថ្មី។

ពួកគេត្រូវបានធ្វើឃាតនិងគាបសង្កត់ដោយការធ្វើទារុណកម្មយ៉ាងឃោរឃៅនិងការប្រហារជីវិតជាសាធារណៈ ដូចពេលដែលក្រុមសកម្មប្រយុទ្ធនេះ គ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានក្នុងទសវត្សរ៍ឆ្នាំ ៩០ អ៊ីចឹង។
ហើយវាហាក់ដូចជាក្រុមតាលីបង់ កំពុងនាំយកវិធីអាក្រក់របស់ពួកគេមកវិញ ចំពេលមានរបាយការណ៍ថា ពួកគេចាប់បង្ខំស្រ្តីឲ្យរៀបការនិងទាមទារបញ្ជីឈ្មោះស្ត្រីនិងក្មេងស្រី។
មេបញ្ជាការ តាលីបង់ បានចាត់ទុកស្ត្រីដែលមិនទាន់រៀបការឬស្ត្រីមេម៉ាយ ស្រីៗនិងក្មេងស្រីអាយុពី ១២ ទៅ ៤៥ ឆ្នាំ គឺជា រង្វាន់សង្គ្រាម ដើម្បីផ្តល់ជូនអ្នកប្រយុទ្ធរបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីតាលីបង់ បានបដិសេធថា ក្រុមរបស់ខ្លួនមិនបានបង្ខំស្រ្តីឲ្យធ្វើជាទាសករផ្លូវភេទទេ ហើយបានអះអាងថា សកម្មភាពបែបនេះគឺផ្ទុយនឹងច្បាប់របស់សាសនាឥស្លាម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Sun
ចុចអាន៖ អាល់កៃដា ISIS និងតាលីបង់ ជាក្រុមតែមួយ ដូចរសជាតិ កូកា និងប៉ិបស៊ី អញ្ចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


