ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងបច្ចេកវិទ្យា mRNA មានប្រសិទ្ធភាព ៦៦%ប៉ុណ្ណោះប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta
ប្រសិទ្ធភាពប្រឆាំងនឹងការចម្លងនៃវីរុសរបស់វ៉ាក់សាំង Pfizer និង Moderna ដែលប្រើបច្ចេកវិទ្យា mRNA មកផលិត បានធ្លាក់ចុះពី ៩១% មកត្រឹម ៦៦% បន្ទាប់ពីកូវីដបំប្លែងខ្លួនប្រភេទ Delta វាយលុកខ្លាំងនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការសិក្សាដ៏ធំមួយរបស់បុគ្គលិកសុខាភិបាលអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៤ ខែសីហានេះ។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC) បាននិងកំពុងពិនិត្យមើលប្រសិទ្ធភាពជាក់ស្តែងនៃវ៉ាក់សាំងទាំងពីរប្រភេទនេះ ចាប់តាំងពីវាត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាលើកដំបូងក្នុងចំណោមបុគ្គលិកថែទាំសុខភាព។
មនុស្សរាប់ពាន់នាក់ក្នុងរដ្ឋចំនួន ៦ នៅសហរដ្ឋអាមេរិកត្រូវបានធ្វើតេស្តប្រចាំសប្តាហ៍ ហើយចាប់ផ្តើមលេចចេញនូវរោគសញ្ញា Covid-19 ទោះបីពួកគេចាក់វ៉ាក់សាំងរួចហើយក៏ដោយ ដែលបញ្ហានេះនាំឱ្យអ្នកស្រាវជ្រាវរកឃើញទិន្នន័យថ្មីអំពីប្រសិទ្ធភាពប្រឆាំងនឹងការចម្លងវីរុសរបស់វ៉ាក់សាំង Pfizer និង Moderna។

ក្នុងអំឡុងពេលសិក្សាដំបូងចន្លោះពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១ វ៉ាក់សាំង Pfizer និង Moderna មានប្រសិទ្ធភាពចំនួន ៩១ ភាគរយ។
ប៉ុន្តែក្នុងអំឡុងពេលជាច្រើនសប្តាហ៍ពោលរាប់ចាប់ពីថ្ងៃទី ១៤ ខែសីហា នៅពេលវីរុសបំប្លែង Delta ឆ្លងរាលដាលខ្លាំងនៅអាមេរិក អ្នកស្រាវជ្រាវបានរកឃើញប្រសិទ្ធភាពវ៉ាក់សាំងធ្លាក់ចុះសល់ ៦៦%ប៉ុណ្ណោះ។ ពួកគេបន្ថែមថា ការការពារនៃវ៉ាក់សាំងអាចនឹងថយចុះតាមពេលវេលា។
ទោះយ៉ាងណា អ្នកដែលចាក់វ៉ាក់សាំងពេញលេញ រាងកាយនឹងមានប្រព័ន្ធការពារប្រឆាំងនឹងអាការធ្ងន់ធ្ងររហូត ៩០% ប្រសិនបើពួកគេឆ្លងកូវីដបំប្លែងខ្លួន Delta។ នេះបើយោងតាមការស្រាវជ្រាវរបស់ CDC ទៅលើអ្នកជំងឺនៅញូវយ៉ក។

ការសិក្សាមួយទៀតរបស់ CDC ទៅលើអ្នកជំងឺនៅទីក្រុងឡូសអេនជឺលេស (Los Angeles ) បង្ហាញថា មនុស្សដែលមិនបានចាក់វ៉ាក់សាំងសោះ ប្រឈមនឹងអាការធ្ងន់ធ្ងរជាងអ្នកដែលចាក់វ៉ាក់សាំងរួចរាល់ ពោលគឺឱកាសចូលព្យាបាលនៅមន្ទីរពេទ្យមានរហូតដល់ជិត ៣០ដង ច្រើនជាងអ្នកដែលចាក់វ៉ាក់សាំង។ ដូចនេះ បើទោះជាវ៉ាក់សាំងថមថយប្រសិទ្ធភាព ប៉ុន្តែអ្នកជំនាញនៅតែជំរុញពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងគ្រប់ៗគ្នា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bangkok Post
ចុចអាន៖ អ្នកស្រាវជ្រាវរកឃើញថា ថ្នាំបញ្ចុះខ្លាញ់ កាត់បន្ថយពេលព្យាបាលអ្នកជំងឺកូវីដធ្ងន់ធ្ងរយ៉ាងមានប្រសិទ្ធភាព
ចុចអាន៖ វ៉ាក់សាំង Pfizer ដូសទី៣ កាត់បន្ថយហានិភ័យឆ្លងកូវីដខ្លាំងជាងមុន៤ដង ចំពោះមនុស្សវ័យចំណាស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


