ព័ត៌មានអន្ដរជាតិ
សិង្ហបុរី មានបំណងចាកចេញពីជំងឺរាតត្បាត ជាមួយអ្នកស្លាប់និងការខូចខាតតិចតួចតាមដែលអាចធ្វើទៅបាន
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសិង្ហបុរី លោក Lawrence Wong បាននិយាយថា ដើម្បីបើកប្រទេសឡើងវិញនិងការខិតខំបន្តរបៀបរស់នៅតាមដែលអាចធ្វើទៅបានមុនពេលមានជំងឺរាតត្បាត សិង្ហបុរីត្រូវស្វែងរកផ្លូវផ្ទាល់ខ្លួនឆ្ពោះទៅមុខដោយផ្អែកលើកាលៈទេសៈផ្ទាល់ខ្លួន។

លោកបានប្រាប់វេទិកាមួយនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang កាលពីថ្ងៃអង្គារទី២៤ខែសីហាថា “យើងមានលទ្ធផលនៃការចាក់វ៉ាក់សាំងដ៏ល្អ ប៉ុន្តែយើងនៅតែចង់ឲ្យវាកាន់តែប្រសើរ ជាពិសេសក្នុងចំណោមមនុស្សចាស់ ហើយយើងមិនចង់ប្រថុយនឹងការផ្ទុះឡើងដ៏ធំ ដែលនឹងគ្របដណ្ដប់លើប្រព័ន្ធមន្ទីរពេទ្យរបស់យើងទេ”។
នោះហើយជាមូលហេតុ ដែលយើងកំពុងអនុវត្តមួយជំហានម្តងៗ ក្នុងការបើកនិងគ្រប់គ្រងល្បឿននៃការបើកប្រទេសឡើងវិញ។

នៅក្នុងសុន្ទរកថារបស់លោក លោក Wong ដែលជាសហប្រធានក្រុមការងារពហុក្រសួងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានគូសបញ្ជាក់ថា “វាមិនអាចទៅរួចទេក្នុងការកម្ចាត់កូវីដ យើងប្រហែលជាត្រូវរស់នៅជាមួយកូវីដរយៈពេលយូរ។ ដូច្នេះ យើងត្រូវរៀនរស់នៅជាមួយវីរុសនេះ ដូចរបៀបដែលយើងរស់នៅជាមួយជំងឺឆ្លងដទៃទៀតដូចជាគ្រុនផ្តាសាយនិងអុតស្វាយជាដើម”។
លោកបាននិយាយថា ក្នុងនាមជាប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតមួយនៅលើពិភពលោក សិង្ហបុរីពិតជាមានទំនុកចិត្ត ក្នុងការចាត់វិធានការដើម្បីបើកឡើងវិញដោយសុវត្ថិភាព។

មនុស្សដែលទទួលថ្នាំបង្ការ មិនងាយនឹងធ្លាក់ខ្លួនឈឺទេនៅពេលពួកគេឆ្លងរោគ។ ដូច្នេះទោះបីជាការឆ្លងប្រចាំថ្ងៃកើនឡើងក៏ដោយ យើងអាចរក្សាចំនួនអ្នកដែលមានជំងឺធ្ងន់ធ្ងរឬបញ្ជូនទៅបន្ទប់ ICU ក្នុងកម្រិតមួយដែលអាចទទួលយកបាន និងមានស្ថេរភាព។
លោក Wong និយាយថា នេះនៅតែជាគោលបំណងសំខាន់បំផុត ដើម្បីឈានដល់ទីបញ្ចប់នៃជំងឺរាតត្បាត ជាមួយនឹងការស្លាប់និងការខូចខាតតិចតួចតាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ ជនភៀសខ្លួន អាហ្វហ្គានីស្ថាន ច្រើននាក់តេស្តវិជ្ជមានកូវីដ ហើយសុទ្ធតែមិនបញ្ចេញរោគសញ្ញា

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន